ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ RFI នាថ្ងៃនេះ គឺលោក គង់ រតនៈ ប្រធានវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ នៅចំពោះមុខអត្រាកំណើននៃអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា លោក គង់ រតនៈ បានចាត់ទុកការរឹតបន្តឹងច្បាប់ចរាចរណ៍ ថាជារឿងល្អនិងចាំបាច់។ បើតាមការមើលឃើញរបស់លោក គង់ រតនៈ ការអនុវត្តច្បាប់ចរាចរណ៍នៅកម្ពុជានាពេលបច្ចុប្បន្ន នៅមានភាពធូររលុងច្រើន ដោយសារតែពលរដ្ឋប្រើប្រាស់ផ្លូវ ចេះច្បាប់ តែបំពានច្បាប់។ និងដោយសារតែមន្ដ្រីអនុវត្តច្បាប់ ប្រព្រឹត្តអំពើពុករលួយ និងប្រកាន់បក្សពួក។