គណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី១២ ខែកុម្ភៈ បានចេញសេចក្តីសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញប្រមាណជា៤០ ដែលនាំចេញពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបដោយសារតែមិនមានការស្តារឡើងវិញ នូវលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ ការណ៍នេះ នឹងធ្វើឲ្យប៉ះពាល់មុនគេ ដល់វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ហើយកម្មករប្រមាណជា៧ម៉ឺននាក់ នឹងអាចប្រឈមបាត់បង់ការងារ។ បើទោះបីជាពេលនេះ មិនទាន់មានសញ្ញាច្បាស់លាស់ ពីផលប៉ះពាល់ក្តី ប៉ុន្តែលោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ បានទទូចឲ្យសហភាពអឺរ៉ុបពិចារណាផ្តល់ EBA ឡើងវិញ ដើម្បីជួយដល់កម្មករខ្មែរ។
តើហេតុអ្វី?