ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកផែង ហេង សហមេធាវីម្នាក់របស់លោកកឹម សុខា។ នៅក្នុងសវនាការកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រុមមេធាវីលោកកឹម សុខា បានដើរចេញពីសវនាការដោយហេតុថា ចៅក្រមមិនអនុញ្ញាតឱ្យឡើងនិយាយ។ ចំពោះការដើរចេញនេះ ចៅក្រមជំនុំជម្រះបានចាត់ទុកក្រុមមេធាវីលោកកឹម សុខា ថា មានកាយវិការ«ច្រងេងច្រងាង» និង ហៅថា ជា មេធាវី«ទំនើង»។ ប៉ុន្តែលោកមេធាវីផែង ហេង បានអះអាងថា ក្រុមមេធាវីលោកមិនមែនជាក្រុមមេធាវី«ទំនើង»នោះទេ។ តាមលោកផែង ហេង ការដើរចេញ គឺប្រសើរជាងអង្គុយជា«មនុស្សគរ»នៅក្នុងសវនាការ។