ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ RFI នារាត្រីនេះ គឺលោកបណ្ឌិត គី សិរីវឌ្ឍន៍ ដែលជាអ្នកជំនាញផ្នែកសេដ្ឋកិច្ច។ ក្នុងពេលដែលសេដ្ឋកិច្ចកម្ពុជាត្រូវរងផលប៉ះពាល់ដោយសារអឺរ៉ុបដកការអនុគ្រោះពន្ធផ្នែកខ្លះ លោកបណ្ឌិត គី សិរីវឌ្ឍន៍ យល់ឃើញថា កម្ពុជាត្រូវធ្វើកំណែទម្រង់ក្នុងវិស័យទេសចរណ៍។ កំណែទម្រង់ក្នុងវិស័យទេសចរណ៍នេះ បើតាមលោក គី សិរីវឌ្ឍន៍ មានសារៈសំខាន់និងចាំបាច់ខ្លាំងណាស់ ដើម្បីជួយសង្គ្រោះកំណើនសេដ្ឋកិច្ចកម្ពុជា។