តំណាងសហជីព និងអង្គការសមាគមចំនួន ២០អង្គភាព នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានដាក់ញត្តិរួមគ្នាមួយទៅកាន់ក្រសួងការងារ ដើម្បីស្នើសុំឲ្យរដ្ឋាភិបាលធ្វើវិសោធនកម្មមាត្រាច្បាប់សហជីពចំនួន១០ ដែលពួកគេយល់ថាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់សហជីព។ លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករ ថ្លែងឲ្យដឹងថា ច្បាប់ស្តីពីសហជីព ដែលរដ្ឋសភាបានសម្រេច និងអនុម័តតាមរយៈវិសោធនកម្ម កាលពីពេលថ្មីៗនេះចំនួន១០មាត្រា មិនបានដាក់បញ្ជូលយោបល់ និងកង្វល់របស់សហជីព ទៅក្នុងសេចក្តីព្រាងច្បាប់នេះទេ។