ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ។ ជុំវិញស្ថានភាព និងបញ្ហាទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានគូសបញ្ជាក់ថា នៅពេលនេះ អាជ្ញាធរខេត្តកំពុងតែកែលម្អ និងរៀបចំឱ្យបានស្អាតល្អឡើងវិញនូវកន្លែងកម្សាន្តនានានៅក្នុងខេត្តព្រះសីហនុ ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិឱ្យធ្វើដំណើរទៅកាន់ទីនោះបានច្រើនដូចពេលមុនៗ។