Sign up to save your podcasts
Or
ពេលនោះគឺជាពេលព្រឹកត្រជាក់ ពពករសាត់លើមេឃទើរល្មមបាំងកំដៅព្រះអាទិត្យ ឯខ្ញុំនេះកំពុងដេកយោគយោលខ្លួនលើអង្រឹង ចិត្តវិញហោះហើរ គ្មានទំនៅទីណាមួយឲ្យច្បាស់ទេ គិតពីនេះគិតពីនោះលេងម្នាក់ឯង ដើម្បីកំដរអារម្មណ៍រហូតដល់ពេលថ្ងៃត្រង់ ទើបទៅជួយដាំបាយម៉ាក់។ បើខ្ញុំចាំមិនខុសទេ នេះជាការចងចាំពីឆ្នាំ ២០០៥ ពេលនោះខ្ញុំគ្រាន់តែជាក្មេងអាយុ ១០ ឆ្នាំម្នាក់ដ៏សាមញ្ញ រស់នៅឯក្រុងកំពង់សោម មួយថ្ងៃៗ គ្មានដឹងអីច្រើនក្រៅពីរឿងសាលា និងរឿងក្នុងភូមិតូចមួយហ្នឹងឡើយ។
ទោះជាកាលមួយនេះបានកន្លងហួសយូរទៅហើយក៏ដោយ ក៏ខ្ញុំនៅតែចាំមិនភ្លេច ពីអារម្មណ៍ស្រាលចិត្ត ស្រាលខ្លួន មិនមានស្ត្រេសរុំព័ទ្ធមនោដែរ គឺមានអារម្មណ៍ថា មួយថ្ងៃៗយូរដល់ហើយ មានពេលក្នុងដៃច្រើន ចង់ធ្វើអី គិតអីយូរប៉ុណ្ណាក៏មិនខ្វះដែរ។
តើអ្នកមានអារម្មណ៍ស្រដៀងចឹងដែរអត់? នឹកកាលពីនៅក្មេង នឹកសន្តិភាពផ្លូវចិត្ត និងសេរីភាពក្នុងការចំណាយពេលវេលាប្រចាំថ្ងៃរបស់យើង? បើឆ្លើយថា ចា៎/បាទ ពេញមាត់នោះ ចឹងអ្នកអានកំរងអត្ថបទ«បិទទូរស័ព្ទ» នេះ ត្រូវម៉ាច់ហើយ! ដើម្បីធ្វើរឿងនេះបាន យើងនឹងសុំជំនួយពីសៀវភៅ ដែលមានចំណងជើងថា អផ្សុកហើយពូកែ ៖ ពេលវេលាដែលយើងមិនធ្វើអ្វីសោះអាចផ្លាស់ប្តូរអ្វីគ្រប់យ៉ាង (Bored and Brilliant: How Time Spent Doing Nothing Changes Everything) និពន្ធដោយអ្នកនាង ម៉ានូស្យ ហ្សូម៉ូរ៉ូឌី (Manoush Zomorodi)។ តោះ ចាប់ផ្តើមហ្មងទៅយើង!