ស្តាប់ខ្ញុំអាន - Article Audio Series

Digital Delete 1: Why Is Boredom Actually A Good Thing? (Part. 2)


Listen Later

ពេលនោះគឺជាពេលព្រឹកត្រជាក់ ពពករសាត់លើមេឃទើរល្មមបាំងកំដៅព្រះអាទិត្យ ឯខ្ញុំនេះកំពុងដេកយោគយោលខ្លួនលើអង្រឹង ចិត្តវិញហោះហើរ គ្មានទំនៅទីណាមួយឲ្យច្បាស់ទេ គិតពីនេះគិតពីនោះលេងម្នាក់ឯង ដើម្បីកំដរអារម្មណ៍រហូតដល់ពេលថ្ងៃត្រង់ ទើបទៅជួយដាំបាយម៉ាក់។ បើខ្ញុំចាំមិនខុសទេ នេះជាការចងចាំពីឆ្នាំ​ ២០០៥ ពេលនោះខ្ញុំគ្រាន់តែជាក្មេងអាយុ ១០ ឆ្នាំម្នាក់ដ៏សាមញ្ញ រស់នៅឯក្រុងកំពង់សោម មួយថ្ងៃៗ គ្មានដឹងអីច្រើនក្រៅពីរឿងសាលា និងរឿងក្នុងភូមិតូចមួយហ្នឹងឡើយ។

ទោះជាកាលមួយនេះបានកន្លងហួសយូរទៅហើយក៏ដោយ ក៏ខ្ញុំនៅតែចាំមិនភ្លេច ពីអារម្មណ៍ស្រាលចិត្ត ស្រាលខ្លួន មិនមានស្ត្រេសរុំព័ទ្ធមនោដែរ គឺមានអារម្មណ៍ថា មួយថ្ងៃៗយូរដល់ហើយ មានពេលក្នុងដៃច្រើន ចង់ធ្វើអី គិតអីយូរប៉ុណ្ណាក៏មិនខ្វះដែរ។ 

តើអ្នកមានអារម្មណ៍ស្រដៀងចឹងដែរអត់? នឹកកាលពីនៅក្មេង នឹកសន្តិភាពផ្លូវចិត្ត និងសេរីភាពក្នុងការចំណាយពេលវេលាប្រចាំថ្ងៃរបស់យើង? បើឆ្លើយថា ចា៎/បាទ ពេញមាត់នោះ  ចឹងអ្នកអានកំរងអត្ថបទ«បិទទូរស័ព្ទ» នេះ ត្រូវម៉ាច់ហើយ! ដើម្បីធ្វើរឿងនេះបាន យើងនឹងសុំជំនួយពីសៀវភៅ ដែលមានចំណងជើងថា អផ្សុកហើយពូកែ ៖ ពេលវេលាដែលយើងមិនធ្វើអ្វីសោះអាចផ្លាស់ប្តូរអ្វីគ្រប់យ៉ាង (Bored and Brilliant: How Time Spent Doing Nothing Changes Everything) និពន្ធដោយអ្នកនាង ម៉ានូស្យ ហ្សូម៉ូរ៉ូឌី (Manoush Zomorodi)។  តោះ ចាប់ផ្តើមហ្មងទៅយើង! 

...more
View all episodesView all episodes
Download on the App Store

ស្តាប់ខ្ញុំអាន - Article Audio SeriesBy WAPATOA