ស្តាប់ខ្ញុំអាន - Article Audio Series

Digital Delete 2: How’s Technology Eating Away Our Brain? (Part 1)


Listen Later

សួស្តី សួស្តី សួស្តី! ស្វាគមន៍ជាថ្មីមកកាន់កំរងអត្ថបទ «បិទទូរស័ព្ទ» ដែលស្មេរបង្កើតឡើងដើម្បីនិយាយពីទំលាប់ប្រើប្រាស់ឌីជីថលរបស់ពួកយើង ក៏ដូចជា ណែនាំជំហានដំបូងៗខ្លះៗដើម្បីកុំឲ្យវាស្អិតជាប់ដៃយើងពេក! 

នៅក្នុងអត្ថបទទីមួយ យើងបានពន្យល់យ៉ាងបែកអូរហូរស្ទឹងអំពីអត្ថប្រយោជន៍របស់អារម្មណ៍ធុញទ្រាន់ ហើយថាការប្រើប្រាស់បណ្តាញសង្គមជារៀងរាល់ថ្ងៃហ្នឹង កំពុងរុញច្រានវាឲ្យបាត់ខ្លួនបន្តិចម្តងៗ ពីក្នុងជីវិតប្រចាំថ្ងៃយើងហើយ។ 

ប្រសិនបើអ្នកមិនទាន់ធុញនឹងស្មេរទេ យើងអាចបន្តរៀនពីមូលហេតុ ថាតើហេតុអ្វីយើងគួរ«បិទទូរស័ព្ទ» (សូមទោស! ចំណងជើងនេះមិនសូវលេងពាក្យក៏ពិតមែន តែស្មេរខំអស់ពីខួរហើយណា! ^^”) ដោយស្រាវជ្រាវបន្ថែម មើលថាតើបច្ចេកវិទ្យា និងបណ្តាញសង្គមមានឥទ្ធិពលដូចម្តេចខ្លះលើទំលាប់ផ្លូវចិត្តរបស់យើង?

ភាគច្រើននៃព័ត៌មានក្នុងអត្ថបទ ក៏ដូចជា កំរងនេះគឺត្រូវបានដកស្រង់សំយោគពីសៀវភៅ អផ្សុកហើយពូកែ ៖ ពេលវេលាដែលយើងមិនធ្វើអ្វីសោះអាចផ្លាស់ប្តូរអ្វីគ្រប់យ៉ាង (Bored and Brilliant: How Time Spent Doing Nothing Changes Everything) និពន្ធដោយអ្នកនាង ម៉ានូស្យ ហ្សូម៉ូរ៉ូឌី (Manoush Zomorodi)។ បើសិនចង់រៀនបន្ថែម កុំរំលងសៀវភៅមួយក្បាលនេះឲ្យសោះណា!

...more
View all episodesView all episodes
Download on the App Store

ស្តាប់ខ្ញុំអាន - Article Audio SeriesBy WAPATOA