ស្តាប់ខ្ញុំអាន - Article Audio Series

Digital Delete 3: Can You Complete This 7 Day Phone Challenge? (Part 1)


Listen Later

សួស្តី! ហើយស្វាគមន៍សារជាថ្មីមកកាន់កំរងអត្ថបទ «បិទទូរស័ព្ទ» ដែលក្នុងនេះ យើងនឹងនិយាយពីទំលាប់ឌីជីថលល្អៗ ក៏ដូចជាវិធីងាយៗដើម្បី ចាប់ផ្តើមកាត់បន្ថយ កុំឲ្យយើងញៀនលេងទូរស័ព្ទហ្នឹងពេក។ 

ក្នុងអត្ថបទទីមួយ យើងបានចូលរៀនស៊ីជំរៅទាក់ទងនឹងអារម្មណ៍អផ្សុករួចហើយ ថាតើវាសំខាន់យ៉ាងណាខ្លះ ហើយហេតុអ្វីរាល់ថ្ងៃនេះ មនុស្សលោកយើងហាក់ដូចជាខ្លាចអផ្សុកខ្លាំងម៉េះ? 

នៅក្នុងអត្ថបទទីពីរ យើងក៏បានរៀនពីឥទ្ធិពលអាក្រក់ផ្សេងៗរបស់បណ្តាញសង្គម ដូចជាវាធ្វើឲ្យយើងពិបាកផ្ចង់អារម្មណ៍ ចងចាំមិនសូវល្អដូចមុន និង មិនសូវចេះស្ទង់ចិត្តអ្នកដទៃជាដើម។ 

សំរាប់អត្ថបទពៅនេះ យើងនឹងបន្តរៀនពីធីបខ្លះៗ ដើម្បីកាត់បន្ថយការប្រើប្រាស់អុីនធឺណែត ប្រចាំថ្ងៃរបស់យើងតែម្តង។ ជាធម្មតាទេ ជំហានទីមួយជាជំហានដែលពិបាកដើរជាងគេ តែកុំភ័យអី! ស្មេរនឹងកាន់ដៃអ្នកទាំងអស់គ្នាណា~~~ (បើធ្លាក់រណ្តៅ ក៏ធ្លាក់ទាំងអស់គ្នាចុះ!) 

សូមបញ្ជាក់បន្តិចសិនថា ភាគច្រើននៃព័ត៌មាននៅក្នុងកំរងអត្ថបទនេះ គឺស្មេរបានដកចេញពីសៀវភៅ អផ្សុកហើយពូកែ ៖ ពេលវេលាដែលយើងមិនធ្វើអ្វីសោះអាចផ្លាស់ប្តូរអ្វីគ្រប់យ៉ាង (Bored and Brilliant: How Time Spent Doing Nothing Changes Everything) និពន្ធដោយអ្នកនាង ម៉ានូស្យ ហ្សូម៉ូរ៉ូឌី (Manoush Zomorodi)។ បើសិនចង់រៀនបន្ថែមពីប្រធានបទនេះ កុំរំលងសៀវភៅមួយក្បាលនេះឲ្យសោះណា!

ស្មេរចូលចិត្តត្រង់ថា នៅក្នុងសៀវភៅនេះ អ្នកនិពន្ធម៉ានូស្យ គាត់បានរៀបចំលំហាត់ស្រួលៗ ដែលយើងអាចធ្វើបានមួយថ្ងៃម្តង ពេញមួយសប្តាហ៍។ គ្រាន់តែអានសៀវភៅនេះចប់ភ្លាម ស្មេរសាកតាមគេភ្លាម ហើយក៏ឃើញថា វាមានប្រសិទ្ធិភាពគ្រាន់បើ សំខាន់គឺពិតជាស្រួលធ្វើពិតមែន។ តោះចឹង សាកទាំងអស់គ្នាហ្មងទៅហ្អី?

...more
View all episodesView all episodes
Download on the App Store

ស្តាប់ខ្ញុំអាន - Article Audio SeriesBy WAPATOA