នយោបាយ - វីអូអេ

Hello VOA៖ អ្នក​វិភាគ​ថា​អវត្តមាន​មន្ត្រី​កំពូល​​​អាមេរិក​នៅ​អាស៊ាន​នឹង​កម្រិត​​សក្តានុពល​ទំនាក់ទំនង​​ទ្វេភាគី​ជាមួយ​កម្ពុជា - វិច្ឆិកា ០៤, ២០១៩


Listen Later

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ប្រចាំ​ឆ្នាំដែលទើប​បាន​បញ្ចប់​ទៅ​នៅ​ទី​ក្រុង​បាងកកនៅ​ថ្ងៃ​ចន្ទ​នេះ ​ត្រូវ​បាន​គេ​កត់​សម្គាល់​ជា​ពិសេស​ចំពោះ​អវត្តមាន​ជា​លើក​ដំបូង​នៃ​ថ្នាក់​ដឹកនាំកំពូល​របស់​សហរដ្ឋអាមេរិក នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន​ផង។ លោក ឈាង វណ្ណារិទ្ធិ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ថ្លែង​ថា អវត្តមាន​នេះ​ប៉ះ​ពាល់​ដល់​ឥទ្ធិពល​និង​តួ​នាទី​អាមេរិក​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ លោ​ថា ទោះបី​សហរដ្ឋ​អាមេរិក​ពេល​ថ្មីៗ​ហាក់​ជំរុញ​ទំនាក់ទំនងទ្វេភាគី​ជាមួយ​កម្ពុជា​ តាម​រយៈ​ការ​តែង​តាំង​មន្ត្រី​ការ​ទូត​ដ៏​មាន​បទ​ពិសោធន៍​ជាឯកអគ្គរដ្ឋទូតថ្មី​ក្តី ក៏​កង្វះ​ឆន្ទៈ​នយោបាយ​នៅ​វេទិកា​ពហុភាគី​ដូច​អាស៊ាន នឹង​ធ្វើ​ឲ្យ​ខាតបង់​ដល់សក្តានុពល​ទំនាក់ទំនង​ទ្វេភាគី​អាមេរិក​កម្ពុជា​ ក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច​ និង​សន្តិសុខ។ លោក​ថា​សហរដ្ឋ​អាមេរិក​គួរបង្កើន​តួនាទី​ពហុភាគី​របស់​ខ្លួន​ឡើង​វិញ ព្រម​ទាំង​បញ្ចូល​វិស័យ​សេដ្ឋកិច្ច​ទៅ​ក្នុង​គោលនយោបាយ Indo-Pacific ថ្មី​របស់​ខ្លួន។ (សឹង សុផាត, Hello VOA វេទិកា​អាស៊ាន, ភ្នំពេញ, ០៤ វិច្ឆិកា ២០១៩)
...more
View all episodesView all episodes
Download on the App Store

នយោបាយ - វីអូអេBy វីអូអេ