Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិ... more
FAQs about នយោបាយ - វីអូអេ:How many episodes does នយោបាយ - វីអូអេ have?The podcast currently has 50 episodes available.
January 29, 2025បទសម្ភាសន៍ VOA៖ ប្រធានសមាគមអាដហុកសង្ឃឹមថា កម្ពុជានឹងទទួលបានជំនួយអាមេរិកឡើងវិញ - មករា ២៩, ២០២៥ការប្រកាសបង្កកជំនួយរបស់សហរដ្ឋអាមេរិកក្រោមរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ (Donald Trump) កំពុងបង្កជាក្តីបារម្ភនិងផលប៉ះពាល់ដល់បណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក ក្នុងនោះរួមមានទាំងប្រទេសកម្ពុជាផងដែរ ជាពិសេសអង្គការសង្គមស៊ីវិល។ ទោះជាយ៉ាងណាក្តី លោក នី សុខា ប្រធានសមាគមសិទ្ធិមនុស្សអាដហុក បានបង្ហាញក្តីសង្ឃឹមថា សហរដ្ឋអាមេរិកអាចនឹងផ្តល់ជំនួយដល់កម្ពុជាឡើងវិញ ក្រោយរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បញ្ចប់ដំណើរការត្រួតពិនិត្យរបស់ខ្លួនក្នុងរយៈពេល ៩០ ថ្ងៃ។ តទៅនេះជាបទសម្ភាសន៍រវាងលោក ស៊ុន ណារិន អ្នកយកព័ត៌មានឲ្យវីអូអេ និងលោក នី សុខា ប្រធានសមាគមអាដហុក៕...more8minPlay
December 04, 2024បទសម្ភាសន៍ VOA៖ សកម្មជនខ្មែរសរសើរការប្តេជ្ញារបស់កូរ៉េខាងត្បូងក្នុងការការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស - ធ្នូ ០៤, ២០២៤ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានប្រកាសកាលពីយប់ថ្ងៃអង្គារប្រើច្បាប់អាជ្ញាសឹក ប៉ុន្តែបានដកវិញប៉ុន្មានម៉ោងក្រោយពីសភាជាតិបានបោះឆ្នោតប្រឆាំង។ លោក លួន វិបុល ប្រធានសមាគមប្រជាធិបតេយ្យខ្មែរក្វាងជូបានចែករំលែកការវិភាគរបស់លោកអំពីការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលនៃច្បាប់អាជ្ញាសឹកនៅប្រទេសកូរ៉េខាងត្បូង។ ក្នុងនាមជាសកម្មជនសង្គមខ្មែរ លោក វិបុល បានសម្តែងការភ្ញាក់ផ្អើលដែលប្រទេសប្រជាធិបតេយ្យដូចកូរ៉េខាងត្បូងបានឈានដល់វិធានការបែបនេះ។ យ៉ាងណាក៏ដោយ លោកបានកោតសរសើរសមាជិកសភា និងកងកម្លាំងប្រដាប់អាវុធដែលបានឈរជាមួយប្រជាពលរដ្ឋនិងលើកដម្កើងលទ្ធិប្រជាធិបតេយ្យ។ សូមលោកអ្នកស្តាប់បទសម្ភាសន៍របស់លោក ម៉ែន គឹមសេង នៃវីអូអេជាមួយនឹងលោក លួន វិបុល លើការវិវឌ្ឍន៍ដ៏សំខាន់នេះ និងផលប៉ះពាល់ចំពោះអនាគតរបស់ប្រទេសកូរ៉េខាងត្បូង៕...more11minPlay
August 13, 2024បទសម្ភាសន៍ VOA៖ បាតុករនៅកូរ៉េខាងត្បូងទាមទាររដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោងត្រីកោណអភិវឌ្ឍន៍ - សីហា ១៤, ២០២៤បាតុករខ្មែរនៅប្រទេសកូរ៉េខាងត្បូងជាច្រើននាក់ បានធ្វើមហាបាតុកម្ម កាលពីថ្ងៃទី១១ខែសីហាឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍រួមគ្នាជាមួយនឹង ឡាវ និងវៀតណាមដោយសារមានការបារម្ភពីការបាត់បង់អធិបតេយ្យជាតិ។ ពួកគេស្នើឲ្យរដ្ឋាភិបាលប្រឹងប្រែងរក ធនធានមកអភិវឌ្ឍន៍ដោយខ្លួនឯងជាជាងពឹងផ្អែកលើប្រទេសវៀតណាម។ លោក ម៉ែន គឹមសេង នៃវីអូអេបានសម្ភាសលោកមាស ពិសាល សមាជិកមួយរូបនៃក្រុមអ្នករៀបចំបាតុកម្មអំពីការជំទាស់របស់ពួកគេ។ សូមលោកអ្នកស្តាប់បទសម្ភាសនេះដូចតទៅ៖...more25minPlay
June 28, 2024បទសម្ភាសន៍៖ លោក សម រង្ស៉ីថាមេដឹកនាំកម្ពុជាធ្វើឲ្យបាត់អព្យាក្រឹត្យភាពខ្លួន ដោយឥទ្ធិពលចិន - មិថុនា ២៩, ២០២៤លោក សម រង្ស៉ី មេដឹកនាំគណបក្សជំទាស់ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស និងជាប្រធានស្តីទៅគណបក្សសង្គ្រោះជាតិ បានអះអាងថា មេដឹកនាំកម្ពុជាធ្វើឲ្យបាត់បង់អព្យាក្រឹត្យដោយសារពឹងផ្អែកលើចិនខ្លាំងពេក ហើយថាទស្សនកិច្ចរបស់លោក រដ្ឋមន្ត្រី ការពារប្រទេសអាមេរិកទៅកម្ពុជាមិនបានទទួលផលអ្វីនោះទេដោយសារថាឥទ្ធពលចិនគ្របដណ្តប់ខ្លាំងពេកនៅកម្ពុជាដែលមិនអាចឲ្យមានការផ្លាស់ប្តូរភ្លាមៗ។ លោក សុខ ខេមរា នៃ វីអូអេ បានធ្វើបទសម្ភាសន៍ជាមួយលោក សម រង្ស៉ីតាមទូរសព្ទពីប្រទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍ទី២៧ ខែមិថុនា។ សូមស្តាប់កិច្ចសម្ភាសន៍នេះដូចតទៅ៖...more11minPlay
July 25, 2023បទសន្ទនា VOA អំពីការបោះឆ្នោតនៅកម្ពុជា៖ ថ្នាក់ដឹកនាំចិនអបអរ និងបង្ហាញការគាំទ្រដែលគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោត - កក្កដា ២៦, ២០២៣ក្រោយលទ្ធផលក្រៅផ្លូវការបឋមៗបង្ហាញថា គណបក្សប្រជាជនកម្ពុជារបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្នះការបោះឆ្នោតជាតិកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយគ្មានវត្តមានគណបក្សប្រឆាំងដ៏ចម្បងនោះ ឮ ថ្នាក់ដឹកនាំកំពូលៗរបស់ចិនបានផ្ញើសារអបអរ និងបង្ហាញការគាំទ្រចំពោះជ័យជម្នះគណបក្សគ្រប់គ្រងប្រទេស។ លោក សុខ ខេមរា នៃវីអូអេ ពីរដ្ឋធានីវ៉ាស៊ីនតោន និង អ្នកនាងកាន់ វិច្ឆិកា ពីរាជធានីភ្នំពេញ ជូនកិច្ចសន្ទនាអំពីការលើកឡើងរបស់ថ្នាក់ដឹកនាំកំពូលៗរបស់ចិននិងដំណើរការវិវត្តផ្សេងៗទាក់ទងនឹងការបោះឆ្នោត។ សូមស្តាប់កិច្ចសន្ទនារវាង លោក សុខ ខេមរា នៃ វីអូអេ ជាមួយអ្នកនាង កាន់ វិច្ឆិកា ពីរាជធានីភ្នំពេញដូចតទៅ៕...more8minPlay
July 24, 2023បទសន្ទនា VOA អំពីការបោះឆ្នោតនៅកម្ពុជា៖ មជ្ឈដ្ឋានអន្តរជាតិនិងតំបន់ រិះគន់ការបោះឆ្នោតនៅកម្ពុជាថាមិនសេរីនិងយុត្តិធម៌ - កក្កដា ២៥, ២០២៣ក្រោយការបោះឆ្នោតថ្នាក់ជាតិដែលបានបញ្ចប់ទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមិនមានវត្តមានរបស់គណបក្សប្រឆាំងដ៏ចម្បង ក្រុមសមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស និងមជ្ឈដ្ឋានអន្តរជាតិ និងក្នុងតំបន់បានរិះគន់ការបោះឆ្នោតនៅកម្ពុជា ថា ជាការបោះឆ្នោតដែលមិនមានភាពសេរី និងយុត្តិធម៌។ លោក សុខ ខេមរា នៃវីអូអេ ពីរដ្ឋធានី វ៉ាស៊ីនតោន និង អ្នកនាង កាន់ វិច្ឆិកា នៃវីអូអេពីរាជធានីភ្នំពេញ ជូនកិច្ចសន្ទនាអំពីរឿងនេះ៕...more7minPlay
July 23, 2023បទសន្ទនា VOA អំពីការបោះឆ្នោតនៅកម្ពុជា៖ លទ្ធផលនិងភាពមិនប្រក្រតីនៃការបោះឆ្នោត - កក្កដា ២៤, ២០២៣ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា បានបញ្ចប់ដោយមានការប្រកាសឲ្យដឹងពីលទ្ធផលបឋមក្រៅផ្លូវការដំបូងៗថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះដោយសំឡេងគាំទ្រច្រើនលើសលុប។ លោក សុខ ខេមរា នៃ វីអូអេ ពីរដ្ឋធានីវ៉ាស៊ីនតោន និង លោក ស៊ុន ណារិន ពីរាជធានីភ្នំពេញ ជូនកិច្ចសន្ទនាអំពីរឿងនេះដូចតទៅ៖...more6minPlay
July 23, 2023បទសន្ទនា VOA ៖ លោក ហ៊ុន ម៉ាណែត ទៅបោះឆ្នោតក្នុងនាមជាបេក្ខភាពអនាគតនាយករដ្ឋមន្រ្តីតែមិនទាន់បើក ចំហការផ្តល់សម្ភាសន៍ - កក្កដា ២៤, ២០២៣នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ កម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ដោយមិនមានគណបក្សប្រឆាំងដ៏សំខាន់ចូលរួម។ អ្នកនាង កាន់ វិច្ឆិកា នៃវីអូអេបានទៅយកព័ត៌មាននៅការិយាល័យបោះឆ្នោតដែលលោក ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្រ្តីបានទៅបោះនៅព្រឹកថ្ងៃអាទិត្យនេះ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។ សូមស្តាប់កិច្ចសន្ទនារវាង លោក សុខ ខេមរា នៃ វីអូអេ ជាមួយអ្នកនាង កាន់ វិច្ឆិកា ពីរាជធានីភ្នំពេញដូចតទៅ៕...more10minPlay
July 23, 2023បទសន្ទនា VOA អំពីការបោះឆ្នោតនៅកម្ពុជា៖ បក្សកាន់អំណាចឈ្នះនាំមុខ និង អ្នកបោះឆ្នោតជាង៨លាន ចេញទៅបោះឆ្នោត - កក្កដា ២៤, ២០២៣លទ្ធផលនៃការបោះឆ្នោតក្រៅផ្លូវការបឋមៗត្រូវគណបក្សកាន់អំណាចប្រកាសឲ្យដឹងថាឈ្នះនាំមុខដាច់គណបក្សចំនួន១៧ទៀត ក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែក្កដា ឆ្នាំ២០២៣ ដែលគ្មានគណបក្សជំទាស់ចម្បងចូលរួម។ លោក ស៊ុន ណារិន អ្នកយកព័ត៌មានវីអូអេ បានចុះយកព័ត៌មាននៅការិយាល័យបោះឆ្នោតមួយចំនួនក្នុងរាជធានីភ្នំពេញ ជូនកិច្ចសន្ទនា ជាមួយលោក សុខ ខេមរា នៃវីអូអេ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន៕...more16minPlay
July 23, 2023បទសម្ភាសន៍ VOA៖ លោក សម រង្ស៉ី ថា សហគមន៍អន្តរជាតិមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតដែលគ្មានបក្ស ប្រឆាំងជាចម្បងចូលរួម - កក្កដា ២៣, ២០២៣ភ្លាមៗក្រោយការបោះឆ្នោតដែលបង្ហាញលទ្ធផលបឋមៗក្រៅផ្លូវការថា គណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្នះសំឡេងលើសលុប មេដឹកនាំក្រុមជំទាស់ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសគឺលោក សម រង្ស៉ី បានអះអាងថា លទ្ធផលនៃការបោះឆ្នោត ដែលគ្មានគណបក្សជំទាស់ដ៏សំខាន់ចូលរួមនោះ នឹងគ្មានការទទួលស្គាល់ពីសហគមន៍អន្តរជាតិទេ ហើយលោកបន្តថា ផែនការផ្ទេរអំណាចរបស់លោក ហ៊ុន សែន ដល់លោក ហ៊ុន ម៉ាណែត ជាកូនច្បងក៏មិនអាចទៅរួចដែរ។ លោក សម រង្ស៉ី បានផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខ តាមទូរស័ព្ទជាមួយលោក សុខ ខេមរា នៃ វីអូអេ ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃអាទិត្យ។ សូមស្តាប់កិច្ចសម្ភាសន៍នេះដូចតទៅ៖...more15minPlay
FAQs about នយោបាយ - វីអូអេ:How many episodes does នយោបាយ - វីអូអេ have?The podcast currently has 50 episodes available.