Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិ... more
FAQs about នយោបាយ - វីអូអេ:How many episodes does នយោបាយ - វីអូអេ have?The podcast currently has 50 episodes available.
March 03, 2022បទសម្ភាសន៍VOA៖ អតីតតំណាងរាស្រ្តលោក សុន ឆ័យ ថា លោកមិនអាចព្រងើយកន្តើយមិនចូលរួមនយោបាយទេ - មីនា 03, 2022អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ ដែលជាអ្នកនយោបាយចាស់វស្សាមួយរូប បានសម្រេចចិត្តចូលរួមជាមួយគណបក្សភ្លើងទៀន ដែលជាអតីតគណបក្សដឹកនាំដោយលោក សម រង្ស៊ី។ នៅក្នុងបទសម្ភាសន៍ជាមួយ VOA តាមទូរសព្ទ ពីទីក្រុង Melbourne នៃប្រទេសអូស្រ្តាលីកាលពីថ្ងៃទី៣ ខែមីនា អតីតតំណាងរាស្រ្តលោក សុន ឆ័យ លើកឡើងថា កាលៈទេសៈបានមកដល់ ហើយលោកមិនអាចព្រងើយកន្តើយមិនចូលរួមនយោបាយឡើយ។ តទៅនេះ ជាកិច្ចសម្ភាសន៍រវាងលោក ស៊ុន ណារិន ជាមួយលោក សុន ឆ័យ អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ៕...more17minPlay
January 12, 2022បទសម្ភាសន៍ VOA៖ ប្រធានស្តីទីគណបក្សភ្លើងទៀន បារម្ភអំពីការបន្តគាបសង្កត់ ប៉ុន្តែថា មិនមានជម្រើស - មករា 12, 2022ប្រធានស្តីទីគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដែលជាអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និងជាអតីតសមាជិកព្រឹទ្ធសភាមួយរូប បានបង្ហាញសុទិដ្ឋិនិយមអំពីអនាគតគណបក្សនេះឆ្ពោះទៅរកការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតជាតិនាពេលខាងមុខ បន្ទាប់ពីគណបក្សភ្លើងទៀនចាប់ផ្តើមសកម្មភាពឡើងវិញ ហើយបានរៀបចំរចនាសម្ព័ន្ធមូលដ្ឋានតាមបណ្តាខេត្តក្រុងនានាជាបន្តបន្ទាប់។ ទោះជាលោក បារម្ភអំពីការបន្តគាបសង្កត់ ប៉ុន្តែលោកថា គណបក្សមិនមានជម្រើសអ្វីឡើយ ក្រៅពីបន្តការតស៊ូ។ តទៅនេះ ជាកិច្ចសម្ភាសន៍រវាងលោក ណឹម សុភ័ក្រ្តបញ្ញា ជាមួយលោក ថាច់ សេដ្ឋា ប្រធានស្តីទីគណបក្សភ្លើងទៀន៕...more21minPlay
August 06, 2021Hello VOA៖ អាស៊ីអាគ្នេយ៍ក្រោមការទូតវ៉ាក់សាំងរបស់មហាអំណាច - សីហា 07, 2021នៅចំកណ្ដាលនៃការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងចំពេលមានការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ១៩ក្នុងតំបន់អាស៊ីអគ្នេយ៍មិនទាន់ស្រាកស្រាន្ត មានចរន្តការទូតវ៉ាក់សាំងពីរកំពុងប្រជែងគ្នាក្នុងតំបន់ ម្ខាងពីសំណាក់ប្រទេសចិន ម្ខាងពីសំណាក់បស្ចិមលោក។ លោក សេក សុផល អ្នកស្រាវជ្រាវ មជ្ឈមណ្ឌល Ritsumeikan ដើម្បីការសិក្សាកិច្ចការតំបន់អាស៊ីប៉ាស៊ីហ្វិក បានជជែកបញ្ហានេះក្នុងកម្មវិធី Hello VOA ប្រចាំខែនិយាយអំពីអាស៊ាន ជាមួយលោក អូន ឆេងប៉រ ដែលបានចាក់ផ្សាយ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ កន្លងទៅ៕...more23minPlay
July 20, 2020បទសម្ភាសន៍ VOA ៖ អ្នកវិភាគថា ស.រ.អា មិនចង់ឃើញការផ្លាស់ប្តូររបបនៅកម្ពុជា គឺជាប័ណ្ណធានារ៉ាប់រងនយោបាយសម្រាប់កម្ពុជា - កក្កដា 21, 2020ខណៈសហរដ្ឋអាមេរិកនិងកម្ពុជា ប្រារព្ធខួបលើកទី៧០នៃទំនាក់ទំនងការទូតរបស់ខ្លួននៅក្នុងខែកក្កដានេះ អ្នកវិភាគក្នុងតំបន់ មើលឃើញថា ប្រទេសទាំងពីរ ចាំបាច់ត្រូវដោះស្រាយបញ្ហាមួយចំនួន ដែលកំពុងរារាំងទំនាក់ទំនងទ្វេភាគី មិនឲ្យទៅមុខដោយរលូនបាន។ លោក សាយ មុន្នី នៃវីអូអេបានសម្ភាសន៍ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានទស្សនៈវិស័យអាស៊ី ដែលផ្តល់អនុសាសន៍ថា ប្រទេសទាំងពីរគួរបង្ហាញការគោរពគ្នាទៅវិញទៅមក ដោយមិនរំលងបន្ទាត់ក្រហមនៃភាគីណាមួយ ដើម្បីធ្វើឲ្យទំនាក់ទំនងទ្វេភាគី កាន់តែល្អប្រសើរឡើង៕...more16minPlay
June 12, 2020លោក សម រង្ស៊ី រិះគន់លោក ហ៊ុន សែន រឿងការចាប់ខ្លួនសកម្មជនជំទាស់ - មិថុនា 13, 2020មេដឹកនាំគណបក្សប្រឆាំងម្នាក់ គឺលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានរិះគន់រដ្ឋាភិបាលកម្ពុជាថា បានបន្តការធ្វើទុក្ខបុក្ខមេ្នញលើក្រុមប្រឆាំងក្នុងប្រទេស ដោយមានការបន្តចាប់ខ្លួនថ្មីៗនេះទៀត។ លោក សម រង្ស៉ី បានអះអាងថា នេះជាការបន្តរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ហើយនឹងប៉ះពាល់ដល់ការព្យាយាមស្នើសុំការអនុគ្រោះទំនិញនាំចូលទៅកាន់ទីផ្សារអន្តរជាតិផង និងធ្វើឲ្យមានការប្រឆាំងពីពលរដ្ឋ ដែលកំពុងមានបញ្ហាជីវភាពផង។ លោកអះអាងថា លោកនឹងព្យាយាមសុំឲ្យមានប្រតិកម្មចំពោះការចាប់ខ្លួនថ្មីៗនេះ។ លោក សុខ ខេមរា នៃ VOA បានធ្វើកិច្ចសម្ភាសន៍ជាមួយលោក សម រង្ស៉ី តាមទូរស័ព្ទអំពីរឿងនេះ៕...more14minPlay
May 07, 2020Hello VOA៖ ចិនសម្រុកយកប្រៀបនៅសមុទ្រចិនខាងត្បូង ខណៈកូវីដ១៩បន្តរាលដាល - ឧសភា 07, 2020ជំងឺកូវីដ១៩ បានក្លាយជារោគរាតត្បាតជាសាកល។ ប្រទេសចិនដែលមានការផ្ទុះឆ្លងមុនគេ បានស្គាល់នូវស្ថានភាពធូរស្រាលមកវិញ ហើយបានត្រឡប់មកវេទិកាប្រឡងប្រណាំងភូមិសាស្ត្រនយោបាយតំបន់ និងសកលសាជាថ្មី ខណៈដៃគូប្រកួតនានាកំពុងជាប់ដៃបេះចេញនូវមេរោគឆ្លង ដែលទន្ទ្រានបណ្ដាជនពីប្រទេសមួយទៅប្រទេសមួយ។ ជាក់ស្ដែងនៅតំបន់សមុទ្រចិនខាងត្បូងដែលចិនមានជម្លោះជាមួយបណ្ដាប្រទេសដទៃ ដូចជាវៀតណាម ហ្វីលីពីន ព្រុយណេ និងម៉ាឡេស៊ីជាដើម ភាពតានតឹងថ្មីបានអង្រួនស្ថានការណ៍តំបន់គ្រាអាសន្នរោគនេះ ខណៈដែលចិនកាលពីខែមេសាកន្លងទៅបានបញ្ចេញសកម្មភាពទាំងយោធា ទាំងរដ្ឋបាល ទាំងស៊ីវិល យ៉ាងសកម្ម ដើម្បីបន្តធ្វើសញ្ជ័យកម្ម ធានាយកឱ្យបាននូវការទាមទាររបស់ខ្លួន នៅតំបន់ទឹកមានជម្លោះ។ បណ្ឌិត រ៉ូ វណ្ណៈ អ្នកវិទ្យាសាស្ត្រនយោយដែលបានសិក្សាពីកិច្ចការនយោបាយអន្តរជាតិ បានចូលរួមជាវាគ្មិនដើម្បីជជែកអំពីបញ្ហាខាងលើ ក្នុងកម្មវិធី Hello VOA កាលពីរាត្រីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមក និងដែលមានលោក អូន ឆេងប៉រ នៃVOA ជាអ្នកសម្របសម្រួល។ អ្នកស្រាវជ្រាវរូបនេះបានឱ្យដឹង ក្នុងឱកាសដែលដៃគូប្រជែងនានា ដែលរាប់ទាំងសហរដ្ឋអាមេរិក កំពុងជាប់ដៃប្រយុទ្ធនឹងមេរោគឆ្លង ទីក្រុងប៉េកាំងបានមើលឃើញឱកាសល្អ ក្នុងការយកប្រៀបក្នុងជម្លោះដែលមានសារៈសំខាន់ដល់សន្តិសុខជាតិជាប្រវតិ្តសាស្ត្ររបស់ខ្លួនមួយនេះ តែបណ្ដារដ្ឋគូភាគីនានា មានលទ្ធភាពតិចតួចក្នុងការតបត តែថាអាមេរិកនឹងមិនឱបដៃឈរមើលនោះទេ៕...more27minPlay
March 13, 2020បទសម្ភាសន៍ VOA៖ សាលាក្តីខ្មែរក្រហមបន្ថែមសហព្រះរាជអាជ្ញាបម្រុងអន្តរជាតិថ្មីមុនបញ្ចប់ប្រតិបត្តិការ - មីនា 14, 2020សាលាក្តីខ្មែរក្រហមដែលចូលរួមដោយអង្គការសហប្រជាជាតិ កំពុងរៀបចំដំណើរការបញ្ចប់ដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ជាមួយនឹងការតែងតាំងសហព្រះរាជអាជ្ញាបម្រុងអន្តរជាតិថ្មី ក្នុងពេលសំណុំរឿង០០២ វគ្គ២ កំពុងដំណើរការ ដល់ដំណាក់កាលចុងក្រោយ ហើយសំណុំរឿងបន្ថែម០០៣ និង ០០៤ ស្ថិតនៅ ក្រោមការប្រទាញប្រទង់គ្នាសម្រាប់ជនសង្ស័យខ្លះ ខណៈដែលជនសង្ស័យខ្លះត្រូវ បានទម្លាក់បទចោទ ដោយសារតែមិនស្ថិតនៅក្នុងដែនយុត្តាធិការរបស់តុលាការ។ លោក សុខ ខេមរា នៃ VOA បានសម្ភាសលោក នេត្រ ភត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមតាមទូរស័ព្ទកាលពីថ្ងៃទី១៣ ខែមីនា អំពីរឿងនេះ។ សូមលោកអ្នកស្តាប់កិច្ចសម្ភាសន៍នេះដូចតទៅ។...more24minPlay
January 28, 2020Hello VOA៖ អ្នកឯកទេសស្នើឱ្យមានតម្លាភាពក្នុងសវនាការលោកកឹម សុខា - មករា 29, 2020លោកឱក សេរីសោភក្តិ៍ អ្នកឯកទេសផ្នែកអភិបាលកិច្ចល្អ ស្នើឱ្យតុលាការរាជធានីភ្នំពេញបើកឱ្យពលរដ្ឋនិងអ្នកសារព័ត៌មានទទួលបានព័ត៌មានពេញលេញពីសវនាការកាត់ក្តីលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពីបទក្បត់ជាតិដើម្បីឱ្យមានភាពយុត្តិធម៌និងពង្រឹងគោលការណ៍«តម្លាភាព»។ ការស្នើឡើងនេះបានធ្វើឡើង ក្រោយពីតុលាការបានរឹតត្បិតអ្នកសារព័ត៌មាននិងអង្គការសង្គមស៊ីវិលមួយចំនួន មិនឱ្យចូលរួមយកព័ត៌មាននិងសង្កេតការណ៍ដោយផ្ទាល់។ (លោកម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៧ មករា ២០២០)...more26minPlay
January 24, 2020បទសម្ភាសន៍ VOA៖ សវនាការលោកកឹម សុខា កាន់តែស្មុគស្មាញ ខណៈមានការចោទប្រកាន់លើប្រទេសផ្សេងទៀត - មករា 24, 2020សវនាការកាត់ក្តីលោកកឹម សុខា មេដឹកនាំគណបក្សជំទាស់ដែលត្រូវរំលាយមុនការបោះឆ្នោតជាតិឆ្នាំ២០១៨ បានឈានដល់សប្តាហ៍ទីពីរ ក្រោមការឃ្លាំមើលយ៉ាងដិតដល់របស់អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ។ ក្រុមមេធាវីនៃភាគីលោកកឹម សុខា និងរដ្ឋាភិបាល បានជជែកដេញដោលគ្នាលើភស្តុតាងដែលជាខ្សែអាត់វីដេអូ ដែលបានបង្ហាញពីការថ្លែងរបស់លោកកឹម សុខា នៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០១៣ អំពីយុទ្ធសាស្ត្ររបស់លោកដើម្បីប្រជែងជាមួយដៃគូនយោបាយ គឺ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ លោកហ៊ុល រស្មី នៃVOA បានធ្វើបទសម្ភាសន៍ជាមួយលោកមាស នី អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍ និងអ្នកវិភាគនយោបាយម្នាក់នៅប្រទេសកម្ពុជា ពាក់ព័ន្ធនឹងដំណើរការកាត់ក្តីលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ៕...more11minPlay
January 13, 2020Hello VOA៖ សហជីពកម្មករថា អ្នកទទួលខុសត្រូវចំពោះហេតុការណ៍បាក់រលំអគារនៅតែជាអាថ៌កំបាំង - មករា 14, 2020តំណាងសហជីពកម្មករក្នុងប្រទេសកម្ពុជាលើកឡើងថា ភាពស្រពិចស្រពិលចំពោះអ្នកទទួលខុសត្រូវ នៅតែមាននៅឡើយ ក្រោយពីមានហេតុការណ៍បាក់រលំអគារនៅខេត្តកែប កាលពីថ្ងៃទី៣ ខែមករា។ លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទទី១៣ ខែមករា ឆ្នាំ២០២០ ថា៖ «មានបញ្ហាអាថ៌កំបាំងច្រើននៅក្នុងនោះ ដោយសារតែយើងពិនិត្យមើលទៅពាក់ព័ន្ធនឹងរឿងហ្នឹង ឃើញខាងមន្ទីរចុះត្រួតពិនិត្យមើលថា ការសាងសង់ហ្នឹង វាខុសបច្ចេកទេស ប៉ុន្តែមិនបានហាមឃាត់ជាបន្ទាន់ឬចាត់វិធានការណ៍ណាមួយទៅលើអ្នកសាងសង់ឬក្រុមហ៊ុនហ្នឹងទេ។ ឃើញហើយនៅតែបន្ត ដល់ពេលបញ្ហាកើតឡើង អត់ដឹងថាអ្នកណាទទួលខុសត្រូវ»។ អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករ ចំណីអាហារនិងសេវាកម្មកម្ពុជា ដែលជាវាគ្មិនម្នាក់ដែរ មានប្រសាសន៍ថា ៖ «គឺថាវប្បធម៌នៅស្រុកយើង មានតែទទួលត្រូវ តែមិនដែលមានទទួលខុស»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន,១៣ មករា ២០២០)...more31minPlay
FAQs about នយោបាយ - វីអូអេ:How many episodes does នយោបាយ - វីអូអេ have?The podcast currently has 50 episodes available.