
Sign up to save your podcasts
Or


នៅពីក្រោយការរីកចម្រើនរបស់កុមារគ្រប់រូប គឺមានដំណើរដែលពោរពេញដោយការតស៊ូ ភាពអត់ធ្មត់ និងក្តីសង្ឃឹម។
ក្នុង Podcast នេះ អាណាព្យាបាលម្នាក់បានចែករំលែកពីដំណើរផ្ទាល់ខ្លួនក្នុងការចិញ្ចឹមកូនដែលមានអូទីស្សឹម រួមទាំងបញ្ហាប្រឈមដែលបានជួបប្រទះ ការរីកចម្រើនដែលបានមើលឃើញ និងក្តីសង្ឃឹមដែលនៅតែជាកម្លាំងចិត្តបន្តដំណើរ។
ពីការព្រួយបារម្ភទៅរកក្តីសង្ឃឹម ពីបញ្ហាប្រឈមប្រចាំថ្ងៃ រហូតដល់ជំហានតូចៗ ប៉ុន្តែមានន័យ គ្រប់ផ្នែកនៃដំណើរនេះសុទ្ធតែមានតម្លៃ។
នៅសាលាអប់រំពិសេសក្ដីសង្ឃឹមកុមារ យើងជឿថា អាណាព្យាបាលគឺជាផ្នែកដ៏សំខាន់បំផុតក្នុងការអភិវឌ្ឍកូន។ យើងមានកិត្តិយសដែលបានដើររួមដំណើរជាមួយក្រុមគ្រួសារ តាមរយៈការគាំទ្រ ការណែនាំ និងការអប់រំពិសេស ប៉ុន្តែយើងគ្រាន់តែជាផ្នែកតូចមួយនៃដំណើរដ៏ធំមួយប៉ុណ្ណោះ។
ជូនចំពោះអាណាព្យាបាលគ្រប់រូប ដែលនៅតែបន្តខិតខំរៀនស្វែងយល់ តស៊ូមតិ និងជឿជាក់លើកូនរបស់ខ្លួន៖ យើងមើលឃើញការខិតខំរបស់អ្នក យើងកោតសរសើរ និងអបអរសាទរអ្នក។
ភាពរឹងមាំ និងការតស៊ូរបស់អ្នក គឺជាកម្លាំងចិត្តសម្រាប់យើងរាល់ថ្ងៃ។
ហើយប្រសិនបើអ្នកមានការព្រួយបារម្ភអំពីការអភិវឌ្ឍរបស់កូន សូមកុំរង់ចាំយូរពេកក្នុងការស្វែងរកការណែនាំ និងការគាំទ្រពីអ្នកជំនាញ។ ការគាំទ្របានឆាប់រហ័ស អាចជួយឱ្យកុមារអភិវឌ្ឍជំនាញ ទំនុកចិត្ត និងទទួលបានឱកាសកាន់តែច្រើនសម្រាប់ការរីកចម្រើន។
សាលាអប់រំពិសេសក្ដីសង្ឃឹមកុមារ | ភ្នំពេញ ប្រទេសកម្ពុជា
គាំទ្រកុមារ និងក្រុមគ្រួសារ តាមរយៈការអប់រំពិសេស ការគាំទ្រកុមារដែលមានអូទីស្សឹម និងការអភិវឌ្ឍកុមារ។
[English Below]
🎙 ចាប់ផ្តើមផតខេសខ្លីរបស់យើង ក្នុងខែនៃទិវាយល់ដឹងអំពីអូទីសឹ្សម 💙
ចូលរួមជាមួយអ្នកគ្រូ អ៊ុំ សុនិតា និងអ្នកគ្រូ ម៉ម ឡៃ ក្នុងការពន្យល់យ៉ាងប្រុងប្រយ័ត្នអំពីការពិត និងមិនពិត ក្នុងភាពទូទៅនៃការយល់ឃើញពីអូទីសឹ្សម។
ពីព្រោះថា កុមារម្នាក់ៗសមនឹងទទួលបានការយល់ដឹង ការគាំទ្រ និងការអបអរ។
តោះ! យើងរៀនជាមួយគ្នា រីកចម្រើនក្នុងការយល់ដឹង និងបង្កើតសហគមន៍ដែលមានការរួមបញ្ចូលឱ្យកាន់តែច្រើនឡើង។
សម្រាប់ការពិគ្រោះយោបល់ លោកអ្នកអាចទាក់ទងតាមលេខទូរស័ព្ទដែលបង្ហាញលើអេក្រង់ ឬផ្ញើសារដោយផ្ទាល់មកកាន់ពួកយើង។
យើងរៀនអំពីអូទីសឹ្សមបន្តិចម្ដងៗ តាមរយៈការសន្ទនាតូចៗ 💙
Starting our mini podcast series this Autism Awareness Month 💙
Join Ms. Um Sonita and Mrs. Mam Lay as they gently unpack common myths and facts about Autism
Because every child deserves to be understood, supported, and celebrated
Let’s learn together, grow in awareness, and create a more inclusive community
For consultations, you can contact the numbers on screen or send us a DM.
Understanding Autism, one conversation at a time 💙
#ក្ដីសង្ឃឹមកុមារ
#hopekids
#autismawareness #specialeducation
From the publisher's feed
https://www.facebook.com/hopekidspp