ស្តាប់ខ្ញុំអាន - Article Audio Series

How to Set Effective New Year Resolutions for 2022! - Part V


Listen Later

សួស្តីឆ្នាំថ្មី អ្នកទាំងអស់គ្នា! ស្មេរជឿថាមកដល់ពេលនេះ យើងភាគច្រើន ពេលងាកទៅមើលឆ្នាំ ២០២០ វិញគឺចង់ឆាចោលតែម្តង ព្រោះនៅតែផ្ទះ ដេកស៊ីហើមស្ពីង គ្មានធ្វើអ្វីបានដុំកំភួនសោះ! ឆ្នាំ ២០២០ ហ្នឹងសឹងតែមានគ្រប់បែបយ៉ាងហើយ ភាពភ័យខ្លាចឆ្លងកូវីដ ការអន់ថយផ្នែកសេដ្ឋកិច្ចពិភពលោក និង ការរៀនតាមអនឡាញ ហើយគ្រូបង្ខំឲ្យបើកកាម៉េរ៉ាជាដើម វាធ្វើឲ្យជីវិតគ្នាយើងជាច្រើនពិបាកប្លែកជាងឆ្នាំរាល់ដង។

តែទោះជាយ៉ាងណា ស្មេរជឿថា អ្នកនៅតែមានកូនចិត្តសប្បាយត្រេកអរនឹងបានចូលឆ្នាំ ២០២២ នឹងអាលបានសំរេចក្តីសុបិនអ្នកដដែលហ្នឹង! ដរាបណាមានឆ្នាំថ្មី គឺមានថ្ងៃថ្មី មានឱកាសថ្មីឲ្យយើងអាចកែតំរូវកំហុសចាស់ៗ និងសាកអ្វីថ្មីៗបានជានិច្ច!

ដោយហេតុនេះហើយ បានជាជាថ្មីម្តងទៀត ស្មេរសូមចែករំលែកអត្ថបទមួយនេះ​និយាយពី​ របៀបរៀបគោលដៅឆ្នាំថ្មី (new year resolution) ដែលស្មេរបានច្នៃឡើងដោយខ្លួនឯង ដោយច្របាច់បញ្ចូលសៀវភៅ និងវីដេអូទាក់ទងនឹងការរៀបចំជីវិត និងគោលដៅជាច្រើន ចំបងគេនោះគឺសៀវភៅ ទំលាប់ទាំង ៧ របស់អ្នកដែលមានប្រសិទ្ធិភាពខ្ពស់ (The 7 Habits of Highly Effective People)  សៀវភៅ អានុភាពនៃទំលាប់ (The Power of Habit) និងសៀវភៅ លំហូរ៖ បទពិសោធន៍ប្រសើរបំផុត (Flow: The Psychology of Optimal Experience) ក៏ដូចជាបទពិសោធន៍ក្នុងការប្រើប្រាស់ និងកែតំរូវវាជាង ៧ ឆ្នាំរបស់ស្មេរផ្ទាល់ផងដែរ! អ្នកអាចចាប់ផ្តើមពីទីនេះ ​ហើយចាំកែតំរូវវាឲ្យត្រូវជាមួយជីវិតអ្នកបានណា!

...more
View all episodesView all episodes
Download on the App Store

ស្តាប់ខ្ញុំអាន - Article Audio SeriesBy WAPATOA