ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤៖
១. កញ្ញា ឈឹម ស៊ីថរ រក្សាជំហរតស៊ូដើម្បីការពារផលប្រយោជន៍កម្មករ ក្រោយចេញពីពន្ធនាគារ
២. អង្គការលីកាដូ រកឃើញមនុស្សជាង៦០នាក់ កំពុងជាប់ឃុំបណ្ដោះអាសន្ន ជុំវិញការមិនគាំទ្រ CLV
៣. យុវជនខេត្តសៀមរាបថាព្រឹត្តិការណ៍ ហ្គាំបល ៣០០០ (Gumball 3000) ប្លែកភ្នែក ដែលទំនងអាចជួយទាក់ទាញភ្ញៀវទេសចរ ប៉ុន្តែអ្នកឃ្លាំមើលមិនយល់ស្រប
៤. អ្នកលេងបណ្ដាញសង្គម បញ្ចេញមតិជុំវិញអាមេរិកដាក់ទណ្ឌកម្មមហាសេដ្ឋី លី យ៉ុងផាត់ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕