ពេលយប់

ពេលយប់

Download on the App Store

ពេលយប់ episodes

  • តុលាការបារាំងកាត់ទោសមេអង្គរក្សលោក ហ៊ុន សែន រឿងបោកគ្រាប់បែកឆ្នាំ១៩៩៧
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥
    ១. តុលាការបារាំង ចាប់ផ្តើមបើកសវនាការកាត់ទោសមេអង្គរក្សលោក ហ៊ុន សែន ពាក់ព័ន្ធរឿងបោកគ្រាប់បែកកាលពីឆ្នាំ១៩៩៧
    ២. ពលរដ្ឋមួយចំនួនចាត់ទុកការបិទវិទ្យុអាស៊ីសេរី ដូចបើកដៃឱ្យរបបផ្តាច់ការធ្វើព្យុះធ្វើភ្លៀងពេញពិភពលោក
    ៣. សកម្មជនបក្សប្រឆាំង និងបរិស្ថាន បារម្ភពីសុវត្ថិភាពក្រោយបញ្ចេញមតិលើហ្វេសប៊ុករបស់លោក ហ៊ុន សែន
    ៤. នៅក្នុងខួប៥០ឆ្នាំនៃការឡើងកាន់អំណាចរបស់ខ្មែរក្រហម លោក ជី វីតា មានសេចក្តីរាយការណ៍អំពីអាពាហ៍ពិពាហ៍ចាប់បង្ខំក្រោមរបបខ្មែរក្រហម … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • កំពង់ផែកងទ័ពជើងទឹករាម នឹងត្រូវសម្ពោធនៅដើមខែមេសា
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥
    ១. កំពង់ផែកងទ័ពជើងទឹករាម នឹងត្រូវសម្ពោធនៅដើមខែមេសា ហើយនាវាជប៉ុននឹងចូលចតមុនគេ
    ២. រដ្ឋាភិបាលកាណាដា ក្រើនរំឭកដល់ពលរដ្ឋខ្លួនឱ្យប្រុងប្រយ័ត្នពីសុវត្ថិភាព ពេលធ្វើដំណើរចូលប្រទេសកម្ពុជា
    ៣. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅយប់នេះ យើងនឹងពិភាក្សាជុំវិញប្រធានបទថាតើមានអ្វីនៅពីក្រោយការចាប់ និងការគំរាមចាប់ខ្លួនពលរដ្ឋដែលប្រៀបធៀបលោក ហ៊ុន សែន ទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន លោក ឌូទែរតេ ដែលកំពុងជាប់ឃុំនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • សង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលត្រៀមកញ្ចប់ថវិកាជួយពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥
    ១. ជំទប់បក្សភ្លើងទៀន២នាក់នៅខេត្តកំពង់ចាម ត្រូវអាជ្ញាធរចាប់ខ្លួនដោយគ្មានបញ្ជាក់ពីមូលហេតុ
    ២. គណបក្សកម្លាំងជាតិ ដាក់លិខិតទៅប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីជំរុញឱ្យមានដំណោះស្រាយនយោបាយ
    ៣. មន្ត្រីសង្គមស៊ីវិល ជំរុញឱ្យរដ្ឋាភិបាលត្រៀមកញ្ចប់ថវិកាជួយពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ឬ គ្រោះធម្មជាតិ
    ៤. បេសកកម្មផ្សាយព័ត៌មានពិតរបស់វិទ្យុអាស៊ីសេរី កំពុងប្រឈមនឹងបញ្ហាជំនួយថវិកា … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • វិទ្យុអាស៊ីសេរី នឹងតវ៉ាជំទាស់នឹងការសម្រេចមិនផ្តល់ជំនួយថវិការបស់រដ្ឋបាលលោក ត្រាំ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥
    ១. វិទ្យុអាស៊ីសេរី នឹងតវ៉ាជំទាស់នឹងការសម្រេចមិនផ្តល់ជំនួយថវិការបស់រដ្ឋបាលលោក ត្រាំ
    ២. អ្នកឃ្លាំមើល បារម្ភពីបញ្ហាទំនាក់ទំនងការទូតរវាងកម្ពុជា និងអាមេរិក ខណៈកម្ពុជាស្ថិតក្នុងបញ្ជីពិចារណាហាមឃាត់ការផ្តល់ទិដ្ឋាការចូលទឹកដីអាមេរិក
    ៣. មន្ត្រីបក្សភ្លើងទៀន៣នាក់ នឹងមានសេរីភាពនៅសប្តាហ៍ក្រោយ បន្ទាប់ពីជាប់ឃុំគ្រប់២ឆ្នាំ
    ៤. សកម្មជនបរិស្ថានថា បញ្ហាបំពុលទឹកនៅតែកើតមាន ប្រសិនបើរដ្ឋាភិបាលគ្មានឆន្ទៈដោះស្រាយ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • គណបក្សប្រឆាំងជំរុញឱ្យពលរដ្ឋ ប្ដឹងលោក ហ៊ុន សែន ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥
    ១.គណបក្សប្រឆាំង ជំរុញឱ្យពលរដ្ឋរួមកម្លាំងគ្នាប្ដឹងលោក ហ៊ុន សែន ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ស្របពេល អតីតប្រធានាធិបតីហ្វីលីពីន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន
    ២.សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន ៤នាក់ និងខ្មែរ ២នាក់ ពាក់ព័ន្ធករណីចាប់ជំរិត
    ៣.វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃអង្គារនេះ យើងនឹងពិភាក្សាជុំវិញបញ្ហាឆបោកតាមអនឡាញប្រព្រឹត្តចេញពីទឹកដីកម្ពុជា ថាតើរដ្ឋាភិបាលគួរប្រកាសអាសន្នហើយឬនៅ? រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • តុលាការបារាំងគ្រោងបើកសវនាការសំណុំរឿងបោកគ្រាប់បែកឆ្នាំ១៩៩៧នៅថ្ងៃទី១៩ ខែមីនា
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥
    ១. លោក ហ៊ីង ប៊ុនហៀង ថាលោកមិនពាក់ព័ន្ធនឹងសំណុំរឿងបោកគ្រាប់បែកឆ្នាំ១៩៩៧នោះទេ ខណៈតុលាការបារាំងគ្រោងបើកសវនាការរឿងឃាតកម្មនេះនៅថ្ងៃទី១៩ ខែមីនា
    ២. ពលរដ្ឋនៅខេត្តពោធិ៍សាត់ថា មន្ត្រីខុទ្ទកាល័យលោក ហ៊ុន ម៉ាណែត គំរាមពួកគាត់មិនឱ្យផ្សព្វផ្សាយបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង
    ៣. លោក រ៉ុង ឈុន ថាលោកគ្មានលទ្ធភាពបង់ប្រាក់ពិន័យ១០ម៉ឺនដុល្លារទៅឱ្យគណៈកម្មាធិការព្រំដែននោះទេ
    ៤. សហជីព និងកម្មករថា ពួកគាត់នៅតែប្រឈមនឹងការរើសអើងនៅពេលប្រើប័ណ្ណ ប.ស.ស ដើម្បីពិនិត្យសុខភាព … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • សមត្ថកិច្ចឃាត់ខ្លួនជនបរទេសជិត៣០០នាក់នៅទីតាំងអគារឆបោកអនឡាញខេត្តមណ្ឌលគិរី
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី០៩ ខែមីនា ឆ្នាំ២០២៥
    ១. សមត្ថកិច្ចឃាត់ខ្លួនជនបរទេសជិត៣០០នាក់ នៅទីតាំងអគារឆបោកអនឡាញខេត្តមណ្ឌលគិរី
    ២. អ្នករិះគន់ជនជាតិវៀតណាម នៅលើហ្វេសប៊ុករបស់លោក ហ៊ុន សែន កំពុងធ្លាក់ខ្លួនឈឺធ្ងន់នៅក្នុងពន្ធនាគារ
    ៣. សង្គមស៊ីវិល ជំរុញឱ្យរដ្ឋាភិបាលដាក់ទោសតាមច្បាប់លើមន្ត្រីនគរបាលដែលពុករលួយ ជាជាងត្រឹមតែពិន័យរដ្ឋបាល
    ៤. ក្រុមយុវជន រិះគន់លោក ហ៊ុន ម៉ានី ថាបង្កើតព្រឹត្តិការណ៍អង្គរសង្ក្រាន្តដើម្បីបន្លប់យុវជនកុំឱ្យចាប់អារម្មណ៍បញ្ហាសង្គម … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • ក្រុមស្ត្រីមួយចំនួនអះអាងថា រដ្ឋាភិបាលមិនបានលើកកម្ពស់ការគោរពសិទ្ធិស្ត្រី
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី០៨ ខែមីនា ឆ្នាំ២០២៥
    ១. ក្រុមស្ត្រីមួយចំនួនអះអាងថា រដ្ឋាភិបាលមិនបានលើកកម្ពស់ការគោរពសិទ្ធិស្ត្រី
    ២. គ្រួសារបក្សប្រឆាំងអំពាវនាវឱ្យរដ្ឋាភិបាលដោះលែងស្ត្រីជាសកម្មជននយោបាយដែលជាប់ឃុំក្រោមហេតុនយោបាយ
    ៣.អ្នកឃ្លាំមើលថា ការធ្វើរបងរបស់ថៃ តាមព្រំដែនកម្ពុជា អាចនឹងប៉ះពាល់ដល់អធិបតេយ្យភាពកម្ពុជា
    ៤.សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងប្តឹងវៀតណាមមិនឲ្យដាក់បេក្ខភាពជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិក្រោយ រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • ស្ត្រីរងគ្រោះ ច្រើនវិស័យ ស្នើឱ្យរដ្ឋាភិបាល ដោះស្រាយបញ្ហាអយុត្តិធម៌របស់ពួកគាត់
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃសុក្រទី០៧ ខែមីនា ឆ្នាំ២០២៥
    ១. សមត្ថកិច្ចចាប់បានមេខ្លោងជនជាតិចិនពាក់ព័ន្ធនឹងការសម្លាប់យុវជតីម្នាក់នៅខេត្តកំពត
    ២. សកម្មជនដីធ្លីបឹងកក់ លោកស្រី ង៉ែត ឃុន តវ៉ាទាមទារឱ្យតុលាការដោះលែងកូនលោកស្រីពីពន្ធនាគារ
    ៣. ដីព្រៃសហគមន៍នៅខេត្ត២ ត្រូវបានក្រុមហ៊ុន សាន់ តាណា របស់អភិបាលរងខេត្តព្រះវិហារ រំលោភយក
    ៤. ពលរដ្ឋនៅលើគូលែនកើនឡើងជាង១ពាន់គ្រួសារ តែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអបរំតិចតួច… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
    1 hr
  • តុលាការគ្រោងប្រកាសសាលដីកាលើសំណុំរឿងឪពុកលោក ស៊ន តារា នៅថ្ងៃទី២១ មីនា
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី០៥ ខែមីនា ឆ្នាំ២០២៥
    ១. តុលាការកំពូលនឹងប្រកាសសាលដីកាលើសំណុំរឿងសុំនៅក្រៅឃុំឪពុកលោក ស៊ន តារា នៅថ្ងៃទី២១ ខែមីនា
    ២. ពលករខ្មែរមួយចំនួន ចាញ់បោកមេខ្យល់ឱ្យបង្កើតគណនីធនាគារថៃ លក់ឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ
    ៣. ជនមានពិការភាពដោយសារគ្រាប់មីនមួយចំនួននៅខេត្តសៀមរាប កំពុងរស់នៅក្នុងភាពលំបាកលំបិនដោយសារតែជំពាក់បំណុលធនាគារ
    ៤. ប្រវត្តិក្មេងស្រីជាជនរងគ្រោះដែលត្រូវជនសង្ស័យចិនធ្វើឃាត … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr

About ពេលយប់

From the publisher's feed

វិទ្យុអាស៊ីសេរីផ្សាយព័ត៌មានទាន់ហេតុការណ៍ពីប្រទេសកម្ពុជា។ ផ្សាយពីរលើកក្នុងមួយថ្ងៃ លើកទី១ ចាប់ពីម៉ោង 5:30 ដល់ 6:30 ព្រឹក និងលើកទី២ ចាប់ពីម៉ោង 7:30 ដល់ 8:30 យប់ ម៉ោងនៅកម្ពុជា។

More shows like ពេលយប់

亚太报道 by RFA

亚太报道

13 Listeners

Eyes on Asia by RFA

Eyes on Asia

5 Listeners

အာရ်အက်ဖ်အေ နေ့စဉ် အသံလွှင့် အစီအစဉ် by RFA

အာရ်အက်ဖ်အေ နေ့စဉ် အသံလွှင့် အစီအစဉ်

16 Listeners