កិច្ចសម្ភាសរៀបចំដោយ៖ អ៊ឹង ប៊ុនថន
ព្រះរាជពិធីបុណ្យអុំទូកនឹងចូលមកដល់នៅថ្ងៃស្អែកនេះដោយអាជ្ញាធររំពឹងថានឹងមានអ្នកចូលរួមប្រហែល២លាន។ ក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបាំរាំងRFI នៅល្ងាចនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា អាជ្ញាធរត្រៀមខ្លួនរួចរាល់ហើយ ក្នុងការពារសន្តិសុខ និងសណ្តាប់ធ្នាប់។