កេរ្តិ៍ដំណែលជីវិត - Legacy of Lives

កេរ្តិ៍ដំណែលជីវិត - Legacy of Lives

By Piseth HasEducation
Download on the App Store

កេរ្តិ៍ដំណែលជីវិត - Legacy of Lives episodes

  • 036. “លេខ១ ពានរង្វាន់ការតស៊ូមតិថ្នាក់ជាតិ” ជាមួយ ម៉ានស៊ី ស្រីចិន ណាវិត និងដានី ~ First place in national youth debate – meeting Mansy, Sreychen, Navit, and Dany
    “លេខ១ ពានរង្វាន់ការតស៊ូមតិថ្នាក់ជាតិ” ជាមួយយុវនារីទាំង៤រូប៖ ម៉ានស៊ី ស្រីចិន ណាវិត និងដានី លើកេរ្តិ៍ដំណែលជីវិត~Legacy of Lives podcast
    First place in national youth debate – meeting Mansy, Sreychen, Navit and Dany.
    ១) ការណែនាំខ្លួនខ្លី  
    ២) តើអ្វី១ជាក្តីស្រម៉ៃរបស់អ្នក?
    ៣) តើអ្វីដែលនាំអ្នកមកកាន់ការតស៊ូមតិ? តើអ្នកមានមោទនភាពទេ ចំពោះលទ្ឋផលមួយនេះ?
    ៤) តើមានកត្តាចម្បងៗអ្វី ២ឬ៣ ដើម្បីក្លាយជាក្រុមតស៊ូមតិដ៏ខ្លាំង?
    ៥) តើមានអ្វីមួយ១ ដែលមនុស្សភាគតិចដឹងពីជំនាញតស៊ូមតិ?
    ៦) តើអ្វីជាបញ្ហាប្រឈមធំៗ ១ឬ២ របស់អ្នកក្នុងការឡើងតស៊ូមតិ?
    ៧) តើការតស៊ូមតិមានតម្លៃអ្វីខ្លះចំពោះខ្លួនឯង ក៏ដូចជាសង្គមជាតិ?
    8) តើអ្វីជាសារៈសំខាន់ចម្បង ១ឬ២ ទៅដល់យុវជនដែលចង់ចូលរួមតស៊ូមតិ?
    អរគុណទាំងអស់គ្នា ជូនពរជោគជ័យសម្រាប់ឆ្នាំនេះ!
    31 min
  • 033. យុវជនកម្ពុជា និងជំនាញបើកបរយន្តហោះ ជួបជាមួយសុវណ្ណតារា ~ with Sovandara on his journey to becoming a pilot
    ដើម្បីបន្តរដំណើរសម្រាប់ឆ្នាំទី២ នៃផតខេសកេរ្តិ៍ដំណែលជីវិត ឬLegacy of Lives! ក៏ដូចជា ខែនេះ ឆ្នាំនេះ គឺជាគម្រប់ខួប១ឆ្នាំ នៃការបង្កើតបាននូវផតខេសកេរ្តិ៍ដំណែលជីវិត ឬLegacy of Lives. ក្នុងរយះពេល១ឆ្នាំ ផតខេសមួយនេះបានពាំនាំនូវសារ និងគំនិតល្អៗជាច្រើនតាមរយះភ្ញៀវសន្ទនា ក៏ដូចជាសំណេរទូកក្តោង ទៅកាន់អ្នកស្តាប់រាប់រយពាន់នាក់ មកពីបណ្តា២០សញ្ជាតិខុសៗគ្នា ដែលក្នុងនេះមានប្រជាជនកម្ពុជាភាគច្រើន ប្រមាណ៧០%។ សម្រាប់១ឆ្នាំកន្លងមក គ្រប់យ៉ាងត្រូវបានចំណាយ និងឧបត្ថម្ភដោយខ្ញុំពិសិដ្ឋទាំងស្រុង តែក្នុងឆ្នាំនេះ និងឆ្នាំបន្តរបន្ទាប់ ក៏ដូចជាដើម្បីផតខេសមួយនេះបន្តជួប និងពាំនាំសារ និងគំនិតល្អៗ ទៅកាន់មនុស្សរាប់ម៉ឺននាក់បន្ថែមទៀត យើងត្រូវការជួយឧបត្ថម្ភរបស់អ្នក! ប៉ុន្មានក៏បាន! ការជួយរបស់អ្នកពេលនេះ ជាផ្នែកនៃគាំទ្រនូវការទទួលបាននូវធនធានអប់រំសម័យទំនើបដោយសេរី សម្រាប់គ្រប់គ្នា និងរហ័ស។ សូមលោកអ្នកឧបត្ថម្ភតាមរយះធនាគារABA ឬទាក់ទងតាម [email protected]។ ចំពោះABA Bank: 000 275 647 ~ រាល់ការឧបត្ថម្ភទាំងអស់នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ដំណើរការរបស់ផតខេស១០០%។ អរគុណ!
    Enjoy your listening!
    Seth
    39 min
  • 032. ការសន្ទនាពិសេស ជាមួយភ្ញៀវប្រចាំឆ្នាំដំបូង ប្រារព្ឋខួប១ឆ្នាំនៃផតខេស និងការគៀងគរជំនួយ ~ Special conversation with our guests of the year​ and a launch of fundraising for the podcast!
    អបអរសារទរគម្រប់ខួប១ឆ្នាំ នៃផតខេសកេរ្តិ៍ដំណែលជីវិត ឬLegacy of Lives!
    ខែនេះ ឆ្នាំនេះ គឺជាគម្រប់ខួប១ឆ្នាំ នៃការបង្កើតបាននូវផតខេសកេរ្តិ៍ដំណែលជីវិត ឬLegacy of Lives.
    ក្នុងរយះពេល១ឆ្នាំ ផតខេសមួយនេះបានពាំនាំនូវសារ និងគំនិតល្អៗជាច្រើនតាមរយះភ្ញៀវសន្ទនា ក៏ដូចជាសំណេរទូកក្តោង ទៅកាន់អ្នកស្តាប់រាប់រយពាន់នាក់ មកពីបណ្តា២០សញ្ជាតិខុសៗគ្នា ដែលក្នុងនេះមានប្រជាជនកម្ពុជាភាគច្រើន ប្រមាណ៧០%។
    សម្រាប់១ឆ្នាំកន្លងមក គ្រប់យ៉ាងត្រូវបានចំណាយ និងឧបត្ថម្ភដោយខ្ញុំពិសិដ្ឋទាំងស្រុង តែក្នុងឆ្នាំនេះ និងឆ្នាំបន្តរបន្ទាប់ ក៏ដូចជាដើម្បីផតខេសមួយនេះបន្តជួប និងពាំនាំសារ និងគំនិតល្អៗ ទៅកាន់មនុស្សរាប់ម៉ឺននាក់បន្ថែមទៀត យើងត្រូវការជួយឧបត្ថម្ភរបស់អ្នក! ប៉ុន្មានក៏បាន!
    ការជួយរបស់អ្នកពេលនេះ ជាផ្នែកនៃគាំទ្រនូវការទទួលបាននូវធនធានអប់រំសម័យទំនើបដោយសេរី សម្រាប់គ្រប់គ្នា និងរហ័ស។
    សូមលោកអ្នកឧបត្ថម្ភតាមរយះធនាគារABA ឬទាក់ទងតាម [email protected]
    ជាប្រាក់រៀល៖​ ០០១ ៧៨១ ៤១១
    ជាប្រាក់ដុល្លា៖ ០០០ ៥១៨ ១១៧
    រាល់ការឧបត្ថម្ភទាំងអស់នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ដំណើរការរ​បស់ផតខេស១០០%។
    Enjoy your listening!
    1 hr 11 min
  • 029. "ការកសាងភាពធន់ ទៅនឹងការផ្លាស់ប្តួរ ឬវិបត្តិធំៗក្នងជីវិត" ដោយសំណេរទូកក្តោង ~ "building resiliency" with Seth on Sailboat Diary

    Thanks for your listening and support!  Leave me any comments or tips you have throughout this pandemic :) Legacy of Lives. Seth

    ទិន្នន័យសង្ខេប៖

    មេរៀនចេញពី កូវីដ១៩ “ការកសាងភាពធន់” ទៅនឹងការផ្លាស់ប្តូរ ឬហានិភ័យធំបំផុតក្នុងជីវិត។

    ត្រៀមសម្រាប់ករណីលំបាក/ពិបាកបំផុត (ណែនាំដោយ Tim Ferris)

    ចាប់ផ្តើមដោយ ស្រម៉ៃគិតដល់លក្ខណ្ឌលំបាកបំផុត ដែលអ្នកនឹងអាចជួបនាពេលខាងមុខ។ ដែលគេអាចហៅម្យ៉ាងទៀតបានថា ករណី “ប្រសិនបើ” … មានបញ្ហាសុខភាព ថវិការ ឬហានិភ័យនានា …. ។

    ១)​ កំណត់អោយបានច្បាស់ជាអ្វី

    ឧ. ប្រសិនបើ ខ្ញុំគ្មានការងារធ្វើ ឬការិយាល័យត្រូវបិទទ្វារ ដោយសារវិបត្តិកូវីដ១៩។

      ~ គ្មានការងារធ្វើ ដោយសារកត្តាសេដ្ឋកិច្ច និងតម្រូវការទូទៅ ~

    ២)​ មធ្យោបាយការពារ ជៀសវាង ឬកាត់បន្ថយ

    រក្សានូវតម្រូវការបឋម ឬចាំបាច់

    · ជម្រក ឬទីសុវត្ថិភាព

    · សុខភាព (ខ្យល់ ទឹក អាហារ ជាដើម)

    · កំណត់អោយបានច្បាស់នូវតម្រូវការមូលដ្ឋាន ឬចាំបាច់ដើម្បីរស់រានមានជី​វិតបឋម

    · កាត់បន្ថយចំណាយ មិនចាំបាច់នានា (៥០ ៣០ ២០)

    · ថវិការសន្សំ ឬធនធានបម្រុង

    ការរៀនរស់ជាមួយបច្ចុប្បន្នភាព

    · យកពេលសេសសល់ ឬទំនេរ ទៅធ្វើរឿងដែលខ្លួនស្រលាញ់ (អានសៀវភៅ សរសេរ ហាត់ប្រាណ លេងជាមួយកូន កំសាន្តក្នុងធម្មជាតិ ជាដើម)

    · កាត់បន្ថយការរំពឹងទុក មកត្រឹមមធ្យម ទាប ឬអាចត្រឹមរស់រានមានជីវិតបាន (មានដង្ហើមដក ទឹកផឹក និងបាយញ៉ាំសមរម្យ)

    · ចាប់យកឧិកាសតូចៗ ថ្មីៗ បើមាន (ជាពិសេស អ្វីដែលជាក្តីស្រលាញ់ពេលទំនេរ ឬក្តីស្រម៉ៃពីមុនៗរបស់អ្នក)

    ៣)​ ជួសជុល ឬកែប្រែអោយមកប្រក្រតីឡើងវិញ

    Ø មិនត្រូវរងចាំទៀតនោះទេ!

    Ø បង្កើនទំនាក់ទំនងល្អជាមួយកូន ប្រពន្ឋ ប្តី ឬគ្រួសារ ឬក្រុមការងារ

    Ø រកជំនួយ ឬដំណោះស្រាយថ្មី

    ច្នៃពេលវេលា

    · យកពេលវេលាដែលមាន ឬសេសសល់ ទៅស្រាវជ្រាវ ឬធ្វើអ្វីដែលខ្លួនស្រលាញ់ (ឧ ចំណេះដឹងបច្ចេកវិទ្យា)

    · សម្លឹងមើលឱកាស ឬជម្រើសទី២ ឬទី៣បន្ថែម សម្រាប់យកមកធ្វើពេលទំនេរ និងបង្កើតចំណូលផ្សេង ឬជួយដល់សង្គមជាតិ

    ការច្នៃប្រឌិត និងភាពបទបែនបានរហ័ស

    · ផែនការលើសពី១ (ប្រភពចំណូល វិធីសាស្ត្របង្វែរ បម្លែងចេញ)

    · បង្កើត និងមានគំនិតថ្មីៗ (មានទម្លាប់ធ្វើអ្វីដែលថ្មីៗ បើទោះតូចៗក្តី)

    · សម្របខ្លួនទៅនឹងស្ថានការណ៍ជាក់ស្តែងអោយបានសមស្រប និងរហ័សតាមដែលអាចធ្វើទៅបាន

    27 min

About កេរ្តិ៍ដំណែលជីវិត - Legacy of Lives

From the publisher's feed

Established in Cambodia, Legacy of Lives is a place of life inspiration to share with and listen to so we can live our lives with the full of desire and love.

More shows like កេរ្តិ៍ដំណែលជីវិត - Legacy of Lives

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners