Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិ... more
FAQs about ខ្មែរនៅអាមេរិក - វីអូអេ:How many episodes does ខ្មែរនៅអាមេរិក - វីអូអេ have?The podcast currently has 50 episodes available.
February 23, 2018បទសម្ភាសន៍ VOA៖ សង្គ្រោះជាតិគាំទ្រ CARI Act ដាក់ទណ្ឌកម្មរដ្ឋាភិបាលកម្ពុជា - កុម្ភៈ 23, 2018គណបក្សសង្គ្រោះជាតិបានថ្លែងអំណរគុណសមាជិកព្រឹទ្ធសភាអាមេរិកាំងចំនួន៥នាក់ដែលបានស្នើសេចក្តីព្រាងច្បាប់ CARI Act ដែលនឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើរដ្ឋាភិបាលកម្ពុជា។ លោកស្រី មូរ សុខហួរ អនុប្រធាន គណបក្សសង្គ្រោះជាតិបានបញ្ជាក់នៅក្នុងលិខិតទៅសមាជិកព្រឹទ្ធសភាទាំងនោះថា សេចក្តីព្រាងច្បាប់នេះផ្តល់ក្តីសង្ឃឹមដល់ពលរដ្ឋកម្ពុជានិងអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យ។ លោក ម៉ែន គឹមសេង នៃ VOA បានសម្ភាសលោកស្រី មូរ សុខហួរ ដូចតទៅ៖...more12minPlay
February 07, 2018បទសម្ភាសន៍ VOA ៖ វិធីសាស្ត្រនិងបច្ចេកវិទ្យានៃការបង្រៀនច្បាប់នៅអាមេរិកអាចជាគំរូដល់ការអប់រំច្បាប់នៅកម្ពុជា - កុម្ភៈ 08, 2018កម្មវិធីគម្រោងមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ឬ YSEALI Professional Fellows Program កាលពីឆ្នាំ២០១៧ បានផ្តល់ឱកាសដល់អ្នកមានអាជីពវ័យក្មេងកម្ពុជាចំនួន៨រូប ឲ្យមកដកពិសោធន៍ការងារនៅសហរដ្ឋអាមេរិកចំនួនជាងមួយខែ។ លោក តាយ លីណា អាយុ៣០ឆ្នាំ ជាសាស្ត្រាចារ្យផ្នែកច្បាប់មួយរូបនិងជាសហនាយកជាតិកម្មវិធីប្រចាំប្រទេសកម្ពុជានៃមជ្ឈមណ្ឌលដាប់ប៊ែលយូអេសឌី ហាន់ដា សម្រាប់សិទ្ធិមនុស្សនិងយុត្តិធម៌អន្តរជាតិ (WSD Handa Center for Human Rights and International Justice) ដែលតាមដានសាលាក្តីខ្មែរក្រហម ជាអ្នកចូលរួមម្នាក់ក្នុងចំណោមអ្នកចូលរួមខ្មែរទាំង៨នាក់។ លោកបានថ្លែងប្រាប់លោក សឹង សុផាត នៃ VOA ក្នុងបទសម្ភាសន៍មួយកាលពីចុងឆ្នាំ២០១៧ ថា លោកចង់ប្រាថ្នានាំវិធីសាស្ត្រការបង្រៀនបែប«សិស្សមជ្ឈមណ្ឌល»និងបច្ចេកវិទ្យាទំនើបដែលលោកបានឃើញគេប្រើនៅសាលាច្បាប់នៅសហរដ្ឋអាមេរិក ទៅអនុវត្តនៅប្រទេសកម្ពុជា។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៖...more14minPlay
January 18, 2018បទសម្ភាសន៍ VOA៖ ការអប់រំក្នុងសហគមន៍និងការអប់រំក្រៅថ្នាក់មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍ - មករា 19, 2018កម្មវិធី «ដំណោះស្រាយសហគមន៍» ឬ Community Solutions Program ដែលរៀបចំដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ជាកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំសហគមន៍ដល់អ្នកជំនាញវ័យក្មេង ដោយនាំពួកគេមកដកពិសោធន៍ការងាររយៈពេល៤ខែនៅតាមអង្គការសហគមន៍ឬស្ថាប័នមូលដ្ឋាននានានៅសហរដ្ឋអាមេរិក។ លោក ជុន គឹមអេង អាយុ២៧ឆ្នាំ ប្រធានគ្រូនៅវិទ្យាស្ថានភាសាមួយ បានចូលកម្មវិធី Community Solutions Program នេះកាលពីចុងឆ្នាំ២០១៧កន្លងទៅនេះ នៅអង្គការពីរក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោន។ លោក ជុន គឹមអេង ដែលធ្លាប់ទៅសិក្សាខាងអនុបណ្ឌិតនៅប្រទេសអេស្ប៉ាញផង ពន្យល់លោក សឹង សុផាត នៃ VOA នៅក្នុងបទសម្ភាសន៍មួយនៅមុនបញ្ចប់កម្មវិធីនេះ អំពីសារៈសំខាន់នៃការអប់រំសម្រាប់សហគមន៍ ការអប់រំក្រៅថ្នាក់ និងការដកពិសោធន៍ការងាររបស់លោករយៈពេល៤ខែនៅសហរដ្ឋអាមេរិក។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ៖...more18minPlay
December 25, 2017បទសម្ភាសន៍ VOA៖ បច្ចេកវិទ្យា fintech បង្កើនប្រសិទ្ធភាពនិងសក្តានុពលនៃវិស័យហិរញ្ញវត្ថុកម្ពុជា - ធ្នូ 26, 2017បច្ចេកវិទ្យាហិរញ្ញវត្ថុឬ fintech កំពុងរីកចម្រើនខ្លាំងនៅទូទាំងពិភពលោក ហើយសក្តានុពលនៃវិស័យនេះកំពុងទទួលការចាប់អារម្មណ៍ច្រើនដែរនៅក្នុងប្រទេសកម្ពុជា។ ការសិក្សាមួយបង្ហាញថា បច្ចេកវិទ្យាហិរញ្ញវត្ថុនេះអាចបំពេញតម្រូវការសេវាហិរញ្ញវត្ថុចំនួន៦ពាន់លានដុល្លារ នៃគម្លាតខ្វះខាតសរុប២៤ពាន់លានដុល្លារ រវាងការផ្តល់សេវាហិរញ្ញវត្ថុផ្លូវការ និងតម្រូវការជាក់ស្តែង។ លោក ស៊ឹម ចាន់គីរីរ័ត្ន ស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុន«បញ្ជី» (BanhJi) ដែលជាក្រុមហ៊ុនផ្តល់ប្រព័ន្ធគ្រប់គ្រងគណនេយ្យតាមអ៊ីនធឺណិតមួយសម្រាប់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ថ្លែងថា បច្ចេកវិទ្យា fintech អាចផ្តល់ប្រសិទ្ធភាពហិរញ្ញវត្ថុខ្ពស់ ជាពិសេសដល់បុគ្គលនិងសហគ្រាសខ្នាតតូចនិងមធ្យម។ លោក សឹង សុផាត នៃ VOA បានធ្វើបទសម្ភាសន៍ជាមួយលោក ស៊ឹម ចាន់គីរីរ័ត្ន ក្នុងអំឡុងពេលលោកចូលរួមកម្មវិធីមួយសម្រាប់សហគ្រិនបច្ចេកវិទ្យាខ្មែរធ្វើទស្សនកិច្ចសិក្សានៅសហរដ្ឋអាមេរិកកាលពីខែតុលាកន្លងទៅនេះ។...more15minPlay
December 11, 2017Hello VOA៖ ពលរដ្ឋខ្មែរអាមេរិកាំងចង់ឲ្យកម្ពុជាងាកមកប្រកាន់មាគ៌ាប្រជាធិបតេយ្យឡើងវិញ - ធ្នូ 12, 2017ក្រុមសកម្មជនដែលតស៊ូមតិទាមទារសិទ្ធិសេរីភាពសម្រាប់ពលរដ្ឋកម្ពុជា ថ្លែងថា ការដាក់បម្រាមទិដ្ឋាការ មិនឲ្យមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលធ្វើឲ្យខូចដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ចូលក្នុងទឹកដីសហរដ្ឋអាមេរិកនេះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ លោក ទូច វិបុល ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង បានថ្លែងបែបនេះនៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃចន្ទ ទី១១ ខែធ្នូនេះ៖ «ដាក់ប៉ប៉ិនហ្នឹង លោក ហ៊ុន សែន គាត់អត់ញញើតញញើមទេ អញ្ចឹង យើងចង់ពន្យល់ប្រាប់ពួកគាត់[សភា ព្រឹទ្ធសភា និងរដ្ឋាភិបាលអាមេរិក]ថា ត្រូវតែគាបបន្ថែមទៀត ដាក់ទណ្ឌកម្មណាផ្សេងទៀត ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឲ្យនាយករដ្ឋមន្ត្រី ហ៊ុន សែន ហ្នឹង ងាកមកគោរពគោលការណ៍សិទ្ធិមនុស្សនិងគោលការណ៍ប្រជាធិបតេយ្យឡើងវិញ »។ (លោកសាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១១ ធ្នូ ២០១៧)...more29minPlay
December 11, 2017បទសម្ភាសន៍ VOA៖ អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំងថា ពលរដ្ឋខ្មែរត្រូវតែហ៊ានលះបង់ប្រយោជន៍ខ្លីដើម្បីផលប្រយោជន៍យូរអង្វែង - ធ្នូ 12, 2017ខណៈដែលសហគមន៍អន្តរជាតិ កំពុងតែដាក់សម្ពាធនយោបាយកាន់តែខ្លាំងលើរដ្ឋាភិបាលខ្មែរ ក្រុមពលរដ្ឋខ្មែរនៅក្រៅប្រទេស បានទទូចឲ្យមានការដាក់សម្ពាធសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីឲ្យរដ្ឋាភិបាលខ្មែរ ងាកមកគោរពតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យឡើងវិញ។ លោក ទូច វិបុល ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំងក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានលើកឡើងថា ថ្វីបើពលរដ្ឋខ្មែរខ្លះ អាចនឹងរងផលប៉ះពាល់ពីទណ្ឌកម្មសេដ្ឋកិច្ចរបស់សហគមន៍អន្តរជាតិក៏ដោយ ក៏ពួកគេ គួរតែហ៊ានលះបង់ផលប្រយោជន៍ខ្លះ ដើម្បីជំរុញឲ្យរដ្ឋាភិបាលទទួលខុសត្រូវចំពោះរឿងនេះ។ លោក សាយ មុន្នី នៃវីអូអេ បានសម្ភាសន៍លោក ទូច វិបុល អំពីរឿងនេះ ខណៈដែលអនុគណៈកម្មាធិការសភាសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីប៉ាស៊ីហ្វ្រិក បើកសវនាការមួយអំពីបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅថ្ងៃអង្គារទី១២ ខែធ្នូនេះ៕...more10minPlay
October 27, 2017បទសម្ភាសន៍ VOA៖ ខ្មែរក្រោមសុំ EU និងUN ជួយដោះស្រាយករណីរំលោភសិទ្ធិមនុស្ស - តុលា 27, 2017សហព័ន្ធខ្មែរកម្ពុជាក្រោមបានស្នើសុំឱ្យសហគមន៍អឺរ៉ុបផ្តល់សិទ្ធិជ្រកកោននយោបាយដល់ព្រះសង្ឃខ្មែរក្រោមពីរអង្គ ដែលអាជ្ញាធរវៀតណាមបានចាប់ដាក់ពន្ធនាគារដោយសារតែបង្រៀនអក្សរសាស្រ្តខ្មែរ។ ព្រះសង្ឃមួយអង្គបានរួចចេញពីពន្ធនាគារវិញ ហើយរីឯមួយអង្គទៀតកំពុងជាប់ពន្ធនាគារនៅឡើយ។ សកម្មជនសិទ្ធិមនុស្សមានការព្រួយបារម្ភថា ព្រះសង្ឃទាំងពីរអង្គអាចនឹងរងការធ្វើទុកបុកម្នេញថែមទៀតក្នុងពេលខាងមុខ។ លោក ម៉ែន គឹមសេង នៃវីអូអេ សម្ភាសលោក ប្រាក់ សេរីវុឌ្ឍ ប្រធានសហព័ន្ធខ្មែរកម្ពុជា។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៕...more9minPlay
October 18, 2017បទសម្ភាសន៍ VOA៖ ភាពជាអ្នកដឹកនាំតម្រូវឲ្យមានការស្រាវជ្រាវច្បាស់លាស់ - តុលា 19, 2017នៅក្នុងឆ្នាំនេះ មូលនិធីអាស៊ី បានរៀបចំកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ Asia Foundation Development Fellows Program សម្រាប់ជនជាតិអាស៊ីដែលមានអាយុក្រោម៤០ឆ្នាំ។ កម្មវិធីរយៈពេល៤សប្តាហ៍នេះមានគោលដៅអភិវឌ្ឍភាពជាអ្នកដឹកនាំដល់អ្នកដឹកនាំវ័យក្មេងពីប្រទេសចំនួន១២នៅអាស៊ី ដោយនាំពួកគេទៅទស្សនកិច្ចនៅប្រទេសវៀតណាម កូរ៉េ ខាងត្បូង និងសហរដ្ឋអាមេរិក។ ក្នុងចំណោមនោះ មានអ្នកចូលរួមពីប្រទេសកម្ពុជា គឺ លោក ម៉ៅ សាវិន នាយកប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុនវិនិយោគ EMIA ដែលមានមូលដ្ឋាននៅសិង្ហបុរី។ ក្នុងអំឡុងពេលទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីចុងខែកញ្ញាកន្លងទៅនេះ លោក សឹង សុផាត នៃ VOA បានសាកសួរលោក ម៉ៅ សាវិន អំពីការដកពិសោធន៍ពីគន្លឹះនៃការបណ្តុះភាពជាអ្នកដឹកនាំនៅប្រទេសទាំងបី និងផលប៉ះពាល់នៃភាពតានតឹងនយោបាយចំពោះបរិយាកាសវិនិយោគនៅកម្ពុជា៕...more16minPlay
September 26, 2017បទសម្ភាសន៍ VOA៖ បូជនីយដ្ឋានជនភៀសខ្លួនខ្មែរនៅក្រុងឡូវែលរំឭកប្រវត្តិសាស្ត្រនៃការតស៊ូរបស់ខ្មែរនៅអាមេរិក - កញ្ញា 26, 2017ប្រវត្តិសាស្ត្រនៃជនភៀសខ្លួនខ្មែរ ដែលបានរត់គេចពីរបបប្រល័យពូជសាសន៍នៃរបបខ្មែរក្រហមនៅចន្លោះឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩ ត្រូវបានបានកត់ត្រាជាប្រវត្តិសាស្ត្រ ដោយការសាងសង់ជាបូជនីយដ្ឋានមួយ ដែលបង្ហាញរូបស្ត្រីជនភៀសខ្លួនខ្មែរម្នាក់កំពុងពរកូននៅក្នុងដៃ។ បូជនីយដ្ឋាននេះ ស្ថិតនៅសាលាក្រុងឡូវែល នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត (Massachusetts) សហរដ្ឋអាមេរិក ដែលត្រូវបានសម្ពោធជាស្ថាពរកាលពីថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧។ នេះគឺជាលើកទី១ហើយដែលបូជនីយដ្ឋាននៃជនភៀសខ្លួនខ្មែរបែបនេះ ត្រូវបានកសាងឡើង ដើម្បីរំឭកពីប្រវត្តិសាស្ត្រ និងការតស៊ូរបស់ជនភៀសខ្លួនខ្មែរមកទឹកដីសហរដ្ឋអាមេរិក។ សាស្ត្រាចារ្យខាងផ្នែកកុលាភាជន៍ លោក យ៉ារី លីវ៉ាន់ ដែលជាអ្នកឆ្លាក់បូជនីយដ្ឋាននេះជាមួយនឹងក្រុមការងាររបស់លោក បានប្រាប់វីអូអេថា បូជនីយដ្ឋាននេះក៏មានគោលបំណងអប់រំពលរដ្ឋខ្មែរអាមេរិកាំងជំនាន់ក្រោយអំពីអត្តសញ្ញាណរបស់ខ្លួន និងការតស៊ូរបស់ឪពុកម្តាយ និងអ្នកជំនាន់មុន នៅលើទឹកដីសហរដ្ឋអាមេរិកនេះ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍តាមទូរស័ព្ទរវាង អ្នកនាង ទែន សុខស្រីនិត នៃ វីអូអេ និងលោក យ៉ារី លីវ៉ាន់ ដូចតទៅ៕...more9minPlay
September 25, 2017បទសម្ភាសន៍ VOA៖ អតីតយុទ្ធជនរបបសាធារណរដ្ឋខ្មែរដំបូងទទួលបានរង្វាន់នៅសហរដ្ឋអាមេរិក - កញ្ញា 26, 2017អតីតទាហានមួយរូបនៃរបបសាធារណរដ្ឋខ្មែរទទួលបានរង្វាន់ «មរតកសំឡេងអតីតយុទ្ធជន» ប្រចាំឆ្នាំ២០១៧នេះ ដោយសារការបម្រើក្នុងជួរយោធា និងធ្វើកិច្ចការមនុស្សធម៌ជួយដល់អតីតយុទ្ធជនដទៃទៀត។ លោក យ៉ាន់ យ៉ន គឺជាអតីតយុទ្ធជនខ្មែរដំបូងដែលមានកិត្តិយសទទួលរង្វាន់នេះ ជាមួយនឹងអតីតយុទ្ធជនអាមេរិកាំងចំនួន២០នាក់ផ្សេងទៀត ដែលផ្តល់ដោយមជ្ឈមណ្ឌលមនុស្សធម៌នៃរដ្ឋមីនីសូតា។ លោក យ៉ាន់ យ៉ន បានធ្វើការជាមួយនឹងទាហានអាមេរិកាំងពីឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥។ លោក ម៉ែន គឹមសេង នៃវីអូអេ បានសម្ភាសលោក យ៉ាន់ យ៉ន តាមទូរស័ព្ទ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសនេះដូចតទៅ៕...more10minPlay
FAQs about ខ្មែរនៅអាមេរិក - វីអូអេ:How many episodes does ខ្មែរនៅអាមេរិក - វីអូអេ have?The podcast currently has 50 episodes available.