Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
November 13, 2020CEO: ប្រទេសមេគង្គត្រូវការទិន្នន័យថែមទៀត ក្រោយចិនចែករំលែកទិន្នន័យទំនប់២ - វិច្ឆិកា 14, 2020អ្នកដឹកនាំលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (Mekong River Commission Secretariat) ដែលជាស្ថាប័នអន្តររដ្ឋាភិបាលធ្វើការងារសម្របសម្រួលបញ្ហាទឹកក្នុងមហាអនុតំបន់ទន្លេមេគង្គ បានលើកឡើងថា បណ្តាប្រទេសមេគង្គក្រោមរួមមានកម្ពុជា ថៃ ឡាវ និងវៀតណាម ត្រូវការទិន្នន័យច្រើនថែមទៀត ដើម្បីព្យាករណ៍ទឹកជំនន់និងគ្រោះរាំងស្ងួតឲ្យបានកាន់តែប្រសើរជាងនេះ ក្រោយពីប្រទេសចិន បានព្រមចែករំលែកទិន្នន័យជលសាស្ត្រពេញមួយឆ្នាំនៃទំនប់ពីរក្នុងប្រទេសចិន។ នេះគឺជាការដកស្រង់ខ្លីនៃបទសម្ភាសន៍រវាងលោក សាយ មុន្នី នៃវីអូអេ ជាមួយលោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRCs) នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទ ទី៩ ខែវិច្ឆិកា។...more11minPlay
November 12, 2020សង្គមស៊ីវិលមន្ទិលលើឯករាជ្យភាពសភាក្នុងការសួរដេញដោលបញ្ហាថវិកាជាតិឆ្នាំ ២០២១ - វិច្ឆិកា 13, 2020មេដឹកនាំអង្គការសង្គមស៊ីវិលដែលធ្វើការងារផ្នែកលើកកម្ពស់តម្លាភាពក្នុងប្រទេសកម្ពុជាលើកឡើងថា ពលរដ្ឋកម្ពុជាកំពុងមានចំណោទទៅលើសមត្ថភាពនិងឯករាជ្យភាពនៃស្ថាប័នសភាជាតិ ក្នុងការត្រួតពិនិត្យនិងសួរដេញដោលលើគម្រោងចំណាយថវិកាជាតិរបស់រដ្ឋាភិបាល សម្រាប់ឆ្នាំ ២០២១។ នេះគឺជាការដកស្រង់ខ្លីនៃបទសម្ភាសន៍រវាងលោក សាយ មុន្នី នៃវីអូអេ ជាមួយលោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា។...more11minPlay
November 12, 2020អង្គការក្រៅរដ្ឋាភិបាលបន្តធ្វើហូលពិតាន ទោះតម្រូវការទីផ្សារផលិតផលនេះតូចខ្លាំង - វិច្ឆិកា 13, 2020សព្វថ្ងៃនេះ អ្នកដែលចេះនិងមានឆន្ទៈបន្តការងារត្បាញហូលមានចំនួនតិចតួច ដោយសារមិនសូវមានតម្រូវការទីផ្សារ។ ជាមួយនឹងការប្រើប្រាស់វត្ថុធាតុដើមធម្មជាតិ ដែលកម្រនិងពិបាករក ចំណាយពេលយូរក្នុងការចងគាធនិងត្បាញ ភាពអត់ធ្មត់និងការផ្ចិតផ្ចង់ខ្ពស់បំផុត ធ្វើឲ្យអ្នកជំនាន់ក្រោយមិនចាប់អារម្មណ៍ចំពោះការងារនេះ។ រាយការណ៍ឲ្យ វីអូអេ ដោយអ្នកនាង ផន បុប្ផា និង អ្នកនាង ខាន់ សុគុំមនោ៕...more13minPlay
November 10, 2020អ្នកគូររូបជីថល Visual Effects ដែលឈ្នះពានរង្វាន់ Emmy ទាញភាពច្នៃប្រឌិតពីដើមកំណើតជាខ្មែរ - វិច្ឆិកា 11, 2020ពីកុមារអន្តោប្រវេសន៍ដែលចូលចិត្តគូររូបនៅលើជញ្ជាំងផ្ទះរបស់គ្រួសារនាង រហូតក្លាយជាអ្នកគូររូបឌីជីថលពិសេស ឬ Visual Effects ឲ្យហូលីវូដដែលឈ្នះពានរង្វាន់ Emmy សិស្បករខ្មែរអាមេរិកាំង សាន ស៊ីណា តំណាងឱ្យភាពជោគជ័យផ្តល់ដោយឱកាសតាមរកក្តីសុបិននៅក្នុងទឹកដីសហរដ្ឋអាមេរិក។ ឥឡូវនេះ នាងសង្ឃឹមថានឹងនាំឱកាសតាមរកក្តីសុបិននេះទៅកាន់មាតុភូមិកម្ពុជារបស់នាង។ លោក ចាប ចិត្រា នៃ VOA រាយការណ៍ពីទីក្រុង Los Angeles។...more6minPlay
November 10, 2020អ្នកស្រី ស៊ូលី សារ៉ូ ប្តេជ្ញាកែលម្អសង្កាត់លេខ ៦ ក្រុងឡុងប៊ិច ពេលចូលកាន់តំណែង - វិច្ឆិកា 10, 2020លទ្ធផលបឋមនៃការបោះឆ្នោតកាលពីថ្ងៃទី៣ ខែវិច្ឆិកា បង្ហាញថាអ្នកស្រី ស៊ូលី សារ៉ូ (Suely Saro) បេក្ខជនខ្មែរអាមេរិកាំង ទទួលបានសំឡេងលើសលប់សម្រាប់តំណែងចៅសង្កាត់លេខ ៦ ក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា។ អ្នកស្រី ស៊ូលី គឺជាខ្មែរទី ១ ដែលនឹងកាន់តំណែងនៅក្នុងក្រុមប្រឹក្សានេះទីក្រុងឡុងប៊ិចនេះ បន្ទាប់ពីមានខ្មែរជាច្រើនរូបបានខិតខំ ដោយមិនបានជោគជ័យក្នុងពេលកន្លងមក។ លោក ម៉ែន គឹមសេង នៃវីអូអេ បានសម្ភាសអ្នកស្រី ស៊ូលី សារ៉ូ តាមប្រព័ន្ធ Skype។...more24minPlay
November 10, 2020ប្រពន្ធកូនអតីតសកម្មជនបក្សជំទាស់ជាប់ឃុំ សុំអន្តរាគមន៍ពីព្រះមហាក្សត្រ - វិច្ឆិកា 10, 2020កាលពីថ្ងៃសុក្រកន្លងទៅនេះ ក្រុមគ្រួសារប្រពន្ធកូនរបស់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំ បានព្យាយាមយកញត្តិទៅថ្វាយព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ដើម្បីស្នើសុំព្រះរាជអន្តរាគមន៍ ឲ្យមានការដោះលែងស្វាមី និងឪពុករបស់ពួកគេ។ ក៏ប៉ុន្តែ ពុំមានមន្ត្រីក្នុងព្រះបរមរាជវាំងចេញមកទទួល ហើយពួកគាត់ត្រូវបានប្រាប់ដោយអាជ្ញាធរខណ្ឌដូនពេញថា ពួកគាត់គួរទៅដាក់ញត្តិនៅរដ្ឋសភា ឬព្រឹទ្ធសភាវិញ។ លោក ហ៊ុល រស្មី នៃវីអូអេរាយការណ៍ពីរាជធានីភ្នំពេញ។...more4minPlay
November 08, 2020កិច្ចពិភាក្សា VOA៖ លោក Biden ថ្លែងទៅកាន់ប្រទេសជាតិអំពីការបង្រួបបង្រួមជាតិ ខណៈយុទ្ធនាការលោកប្រធានាធិបតី Trump គ្រោងប្ដឹងអំពីលទ្ធផលបោះឆ្នោត ដែលថាលោក Biden ឈ្នះនោះ - វិច្ឆិកា 09, 2020បួនថ្ងៃក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក បណ្តាញផ្សាយព័ត៌មានធំៗនៅអាមេរិក បានព្យាករណ៍ថា លោក Joe Biden ឈ្នះការបោះឆ្នោតក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៦។ លោក Biden បានថ្លែងសុន្ទរកថា កាលពីយប់ថ្ងៃសៅរ៍ពីទីក្រុង Wilmington រដ្ឋ Deleware ទៅកាន់ប្រទេសជាតិ ដោយផ្តោតទៅលើការបង្រួបបង្រួមជាតិ ក្រោយការបោះឆ្នោត។ យុទ្ធនាការបោះឆ្នោតរបស់លោកប្រធានាធិបតី Donald Trump បានថ្លែងថា ការបោះឆ្នោតនេះនៅមិនទាន់ចប់ទេ ហើយថានឹងមានគម្រោងប្តឹងតុលាការជាបន្តដើម្បីផ្លាស់ប្តូរលទ្ធផលនេះ។ អ្នកយកព័ត៌មាន VOA លោក សុខ ខេមរា លោក ពិន ស៊ីសុវណ្ណ លោក ម៉ែន គឹមសេង និង លោក ប៉ូច រាសី ពិភាក្សាគ្នាជុំវិញរឿងនេះ និងរឿងផ្សេងៗទៀត ក្នុងកម្មវិធីតុមូលនៅថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា៕...more42minPlay
November 08, 2020កិច្ចពិភាក្សា VOA៖ លោក Joe Biden ត្រូវបានព្យាករណ៍ថានឹងឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក - វិច្ឆិកា 08, 2020នៅរសៀលថ្ងៃសៅរ៍ លោក Biden ត្រូវបានព្យាករណ៍ថា ឈ្នះនៅក្នុងរដ្ឋ Pennsylvania ដោយទទួលបានអង្គបោះឆ្នោតចំនួន ២០ និងឈ្នះនៅក្នុងរដ្ឋ Nevada ដោយទទួលបានអង្គបោះឆ្នោត ៦ បន្ថែមទៀត ដែលបានធ្វើឲ្យលោកទទួលបានអង្គបោះឆ្នោតសរុប ២៧៩ មកទល់ពេលនេះ ដែលលើសសំឡេងអង្គបោះឆ្នោតចាំបាច់ចំនួន ២៧០ ដើម្បីឈ្នះការបោះឆ្នោតប្រធានាធិបតីរួចទៅហើយ។ អ្នកយកព័ត៌មាន VOA លោក ម៉ែន គឹមសេង នៅរដ្ឋ Virginia និងលោក សុខ ខេមរា នៅរដ្ឋNorth Carolina សូមជូនសេចក្តីរាយការណ៍ពីលទ្ធផលនេះនិងបញ្ហាប្រឈមដែលនឹងកើតមានឡើងបន្តទៀត។...more20minPlay
November 06, 2020សកម្មជនសិទ្ធិមនុស្សមានសុទ្ទិដ្ឋិនិយមនឹងលទ្ធិប្រជាធិបតេយ្យអាមេរិកាំង - វិច្ឆិកា 07, 2020សកម្មជនសិទ្ធិមនុស្សខ្មែរ-អាមេរិកាំងរក្សាសុទ្ទិដ្ឋិនិយមចំពោះសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ បើទោះបីជាការបោះឆ្នោតប្រធានាធិបតីឆ្នាំនេះមានភាពតានតឹង ជូរចត់ និងមានការប្រេះឆាក្នុងសង្គមអាមេរិកាំងក៏ដោយ។ លោក យ័ប គឹមទឹង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ បានបញ្ជាក់ក្នុងបទសម្ភាសន៍ ជាមួយនឹងលោក ម៉ែន គឹមសេង នៃវីអូអេថា បើទោះបីជាគណបក្សណាឈ្នះឆ្នោតក៏ដោយ ក៏នៅតែយកចិត្តទុកដាក់ដល់សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យដែរ។ លោកក៏សង្កេតឃើញសហគមន៍ខ្មែរ បានចូលរួមសកម្មភាពនយោបាយយ៉ាងច្រើនផងដែរ ក្នុងយុទ្ធនាការឃោសនាកន្លងមក។...more16minPlay
November 06, 2020តារាសម្តែងខ្មែរកាណាដា Ellen Wong មើលឃើញខ្លួនឯងនៅក្នុងតួអង្គ «កូនជនភៀសខ្លួន» - វិច្ឆិកា 06, 2020តារាសម្តែងជនជាតិខ្មែរ-កាណាដា Ellen Wong ដែលដើរតួសម្តែងក្នុងភាពយន្តរឿង Scott Pilgrim vs. the World រឿងភាគ The Carrie Diaries និងរឿងភាគ Glow របស់ Netflix បានសម្តែង ជាតួអង្គឯកម្នាក់ដែលមានសាច់រឿងស្រដៀវជីវិតពិតរបស់នាងបំផុត នៅក្នុងខ្សែភាពយន្តថ្មីមួយអំពីប្រទេសកំណើតរបស់នាង។ លោក ចាប ចិត្រា នៃ VOA បានជជែកជាមួយអ្នកនាង Ellen Wong អំពីដំណើរការសម្តែងរបស់នាងក្នុងភាពយន្តនោះ។...more7minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.