Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
August 23, 2019ឪពុកម្តាយខ្ចីលុយឲ្យកូនធ្វើការនៅជប៉ុន ខណៈការព្រួយបារម្ភបំពានសិទ្ធិការងារនៅតែមាន - សីហា 23, 2019ចំណាកស្រុកទៅក្រៅប្រទេសនៅតែជាបញ្ហាមួយសម្រាប់ប្រជាជនកម្ពុជាដែលមានការលំបាកក្នុងការស្វែងរកការងារធ្វើនៅក្នុងប្រទេស និងមានបំណងចង់បង្កើនចំណូលក្នុងគ្រួសារ។ ជប៉ុនជាប្រទេសមួយដែលមានការចាត់ទុកថាមានការគោរពសិទ្ធិរបស់ពលករ។ នៅក្នុងភូមិបែកពាងនៃខេត្តកំពង់ចាម ក្រុមគ្រួសារមួយៗចង់ឲ្យកូនទៅធ្វើការនៅប្រទេសជប៉ុន ដោយឃើញកូនៗក្នុងក្រុមគ្រួសារដែលបានទៅ បានផ្ញើលុយមកឲ្យឪពុកម្តាយ និងជីវភាពមានភាពល្អប្រសើរ។ ប៉ុន្តែការជ្រើសរើសពលករទៅធ្វើការនៅប្រទេសជប៉ុននៅតែជាបញ្ហានៅឡើយ។ លោក ស៊ុន ណារិន នៃវីអូអេ រាយការណ៍លម្អិតពីខេត្តកំពង់ចាម៕...more6minPlay

August 23, 2019ជនរងគ្រោះទំនាស់ដីធ្លីមកពីកោះកុងនិងជ្រោយចង្វារតវ៉ានៅក្រសួងដែនដី - សីហា 23, 2019ក្រុមប្រជាពលរដ្ឋរាប់សិបនាក់ក្នុងចំណោមពលរដ្ឋចំនួន១៩៧គ្រួសារ ដែលមានទំនាស់ដីធ្លីក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បន្តតវ៉ារកដំណោះស្រាយចំពោះទំនាស់ដីធ្លី ជាមួយលោក ហេង ហ៊ុយ ជាអ្នកជំនួញម្នាក់នៅក្នុងខេត្តកោះកុងនិងជាម្ចាស់ក្រុមហ៊ុនHeng Huy Agriculture Group ។ តំណាងពលរដ្ឋម្នាក់គឺអ្នកស្រីអ៊ិន ធូ វ័យ៤៧ ឆ្នាំ និយាយនៅថ្ងៃទី២២ ខែសីហា នេះថា ទំនាស់ដីធ្លីនេះ បានកើតឡើងតាំងពីឆ្នាំ២០០៧មកម៉្លេះ។ ការតវ៉ាបានចាប់ផ្តើមតាំងពីខែមិថុនា ឆ្នាំ២០១៩ តែគ្មានដំណោះស្រាយ។ លោក ហ៊ុល រស្មី រាយការណ៍លម្អិតពីរាជធានីភ្នំពេញ៕...more3minPlay

August 20, 2019បេក្ខជនប្រឡងត្រូវបានរឹតបន្តឹងដោយពុំមាន ACU - សីហា 21, 2019ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩ ត្រូវបានបញ្ចប់ ក្រោយដំណើរការរយៈពេល២ថ្ងៃពេញ។ នៅក្នុងឆ្នាំ២០១៩នេះ សិស្សានុសិស្សប្រមាណ ១១៧ ០០០ នាក់បានចូលរួមប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យ នៅតាមមណ្ឌលប្រឡងនានាទូទាំងរាជធានីខេត្តដែលមានចំនួន២០២មណ្ឌល។ ៦ឆ្នាំក្រោយកំណែទម្រង់ប្រព័ន្ធអប់រំ ដែលរាប់បញ្ចូលការរឹតបន្តឹងវិន័យក្នុងការប្រឡងបញ្ចប់វិទ្យាល័យថ្នាក់ទី១២ នៅឆ្នាំនេះ ពុំមានអ្នកអង្កេតការណ៍មកពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចូលរួមក្នុងការត្រួតពិនិត្យទៀតទេ។ តែក្រសួងអប់រំ បានពង្រាយក្រុមអប្បមាទ ជាក្រុមយុវជន ស្ម័គ្រចិត្ត ត្រួតពិនិត្យ និងអង្កេតការណ៍នៅតាមមណ្ឌលប្រឡង និងបន្ទប់ប្រឡង ឲ្យធ្វើការងារនេះជំនួសក្រុមមកពីអង្គភាព ACU វិញ។ ការរឹតបន្ដឹងការប្រឡងបែបនេះ ក្រសួងអប់រំ រំពឹងថា ទទួលបានបេក្ខជនដែលមានសមត្ថភាព ពោលគឺ «អ្នកចេះ ទើបជាប់»។ កញ្ញា ទុំ ម្លិះ រាយការណ៍លម្អិតពីរាជធានីភ្នំពេញ៕...more3minPlay

August 20, 2019អ្នកជំនាញផ្នែកច្បាប់លោក Nicholas Koumjian និយាយអំពីអាជីព សមិទ្ធផល និងបញ្ហាប្រឈមរបស់សាលាក្ដីខ្មែរក្រហម - សីហា 20, 2019អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា អ.វ.ត.ក ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៣ ជាងបួនទសវត្សបន្ទាប់ពីមេដឹកនាំរបបកុម្មុយនិស្តខ្មែរក្រហម ត្រូវបានទម្លាក់ចេញពីអំណាច។ យុត្តាធិការរបស់ អ.វ.ត.ក គឺដើម្បីនាំខ្លួនអ្នកទទួលខុសត្រូវខ្ពស់បំផុតមកកាត់ទោសពីបទឧក្រិដ្ឋកម្មនានាដែលពួកគេបានប្រព្រឹត្តិក្នុងសម័យខ្មែរក្រហមនៅចន្លោះឆ្នាំ ១៩៧៥ និងឆ្នាំ ១៩៧៩។ ឥឡូវនេះ បន្ទាប់ពីតុលាការនេះបានដំណើរការអស់រយៈពេល ១៦ ឆ្នាំ តើវាសមហេតុផលដែរឬទេ ដែលថាតុលាការកូនកាត់ដែលចូលរួមបង្កើតដោយអង្គការសហប្រជាជាតិនេះ បានចំណាយអស់ទឹកប្រាក់ជាងបីរយលានដុល្លារ? តើក្រៅពីផ្ដល់យុត្តិធម៌ឲ្យជនរងគ្រោះដោយសាររបបខ្មែរក្រហម អ្វីទៅជាកេរដំណែល និងជាមេរៀនសំខាន់ដែលតុលាការមួយនេះ បានបន្សល់ទុកដល់ប្រទេសកម្ពុជា និងសហគមន៍អន្តរជាតិ? ចម្លើយទៅនឹងសំណួរទាំងនេះគឺមានពីលោក Nicholas Koumjian អ្នកជំនាញផ្នែកច្បាប់ម្នាក់ប្រចាំនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ លោកបានបម្រើការជាសហព្រះរាជអាជ្ញាក្របខណ្ឌអន្តរជាតិពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៩។ លោក សឿន វឌ្ឍនា នៃ VOA បានសម្ភាសលោក Koumjian កាលដើមខែ សីហា កន្លងទៅនេះនៅរដ្ឋធានី Washington៕...more26minPlay

August 16, 2019ដំណើរជីវិតសង្ខេបរបស់ នួន ជា «បងធំទីពីរ» នៃរបបខ្មែរក្រហម - សីហា 16, 2019នួន ជា «បងធំទីពីរ» នៃរបបខ្មែរក្រហម បានបាត់បង់ជីវិតកាលពីដើមខែសីហា នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតក្នុងអាយុ៩៣ឆ្នាំ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ នួន ជា ដែលត្រូវបានគេជឿថាមានតួនាទីសំខាន់អំឡុងសម័យកម្ពុជាប្រជាធិបតេយ្យ ដែលបានសម្លាប់ប្រជាជនខ្មែរជិត២លាននាក់ ត្រូវបានសាលាក្តីខ្មែរក្រហមចាប់ខ្លួនកាលពីឆ្នាំ២០០៧និងត្រូវបានផ្តន្ទាទោសមួយជីវិតពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ កាលពីឆ្នាំ២០១៨។ ផលិតដោយកញ្ញា ទុំ ម្លិះ នៃ VOA៕...more1minPlay