Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
July 07, 2018សេចក្តីរាយការណ៍ VOA តាម FB Live៖ យុទ្ធនាការឃោសនាគណបក្សប្រជាជនកម្ពុជា - កក្កដា 07, 2018គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានប្រមូលផ្តុំគ្នានៅឯមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាតកោះពេជ្រ។ ក្រុមការងារនៃVOA លោក សុខ ខេមរា កញ្ញា កាន់ វិច្ឆិកា រាយការណ៍ពីរង្វង់មូលសម្តេច ជួន ណាត ជាទីដែលក្បួនរថយន្តចេញដំណើរឃោសនា។...more15minPlay
July 07, 2018បទសម្ភាសន៍ VOA តាម Facebook Live៖ លោក យូ ហុកគ្រី អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច - កក្កដា 07, 2018គណបក្សហ៊្វុនស៊ិនប៉ិច បានចាប់ផ្ដើមយុទ្ធនាការឃោសនាបោះឆ្នោត តាមដងវិថីនានា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃសៅរ៍ ទី០៧ ខែកក្កដា ឆ្នាំ២០១៨នេះ ដើម្បីស្វះស្វែងរកសំឡេងគាំទ្រនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី០៦នៃរដ្ឋសភា។...more27minPlay
July 07, 2018បទសម្ភាសន៍ VOA តាម Facebook Live៖ លោក គង់ ម៉ូលីកា ប្រធានគណបក្សឆន្ទៈខ្មែរ - កក្កដា 07, 2018បទសម្ភាសន៍ផ្ទាល់ជាមួយលោក គង់ ម៉ូលីកា ប្រធានគណបក្សឆន្ទៈខ្មែរ អំពីគោលនយោបាយបក្ស នាថ្ងៃទីមួយនៃយុទ្ធនាការឃោសនាបោះឆ្នោត ទី០៧ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីស្វែងរកសំឡេងគាំទ្រក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦។...more16minPlay
July 06, 2018បទសម្ភាសន៍ VOA តាម Facebook Live៖ លោក កន សាវាង្ស អ្នកជំនាញផ្នែកបោះឆ្នោតមុនពេលយុទ្ធនាការឃោសនា - កក្កដា 06, 2018អ្នកជំនាញផ្នែកបោះឆ្នោតគឺ លោក កន សាវាង្ស នៃអង្គការខុមហ្វ្រែល និយាយពីដំណើរការបោះឆ្នោត មុនពេលយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេលបីសប្តាហ៍ ដែលចាប់ផ្តើមពីថ្ងៃសៅរ៍ទី៧ ខែកក្កដា ឆ្នាំ២០១៨។...more43minPlay
June 20, 2018បាតុកម្មឲ្យជប៉ុនឈប់គាំទ្រការបោះឆ្នោតធ្វើកាន់តែញឹកញាប់ ពេលថ្ងៃបោះឆ្នោតជិតមកដល់ - មិថុនា 20, 2018នៅពេលការបោះឆ្នោតនៅប្រទេសកម្ពុជាដែលកាន់តែខិតជិតមកដល់ នោះ ជនជាតិខ្មែរនៅក្រៅប្រទេសបានធ្វើបាតុកម្មកាន់តែញឹកញាប់ជាពិសេសនៅស្ថានបេសកកម្មរបស់ជប៉ុននៅអ.ស.ប.ទាមទារឲ្យប្រទេសនេះឈប់គាំទ្រដំណើរការបោះឆ្នោតជ្រើសរើសសមាជិកសភានៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨នេះ បើគ្មានការចូលរួមរបស់គណបក្សសង្គ្រោះជាតិជាតិ។ លោកពិន ស៊ីសុវណ្ណជូនសេចក្តីរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន។...more8minPlay
June 05, 2018អ្នកគូសរូបភាពស្តូបរំលឹកជនរងគ្រោះរបបខ្មែរក្រហមពន្យល់អត្ថន័យ - មិថុនា 05, 2018ស្តូបរំលឹកដល់ជនរងគ្រោះនៃរបបខ្មែរក្រហមត្រូវបានសម្ពោធនៅទីក្រុងប៉ារីសប្រទេសបារាំងកាលពីថ្ងៃទី១៧ខែមេសាឆ្នាំ២០១៨នៅសង្កាត់លេខ១៣ជាទីដែលមានពលរដ្ឋខ្មែររស់នៅច្រើន។នេះជាការរៀបរាប់របស់លោកលួង ហេងទូច និងលោកលួង ស្តេហ្វាន ដែលជាអ្នកបានផ្តល់គំនិតនិងគូសរចនាប្លង់រូបភាពនៃស្តូបនេះតាមរយៈបទសម្ភាសជាមួយនឹងលោកម៉ែន គឹមសេងនៃវីអូអេ។...more6minPlay
May 26, 2018បទពិសោធន៍ជោគជ័យនៅក្នុងជីវិតសិក្សា - ឧសភា 26, 2018បច្ចុប្បន្ននេះ គេសង្កេតឃើញថា ឱកាសសម្រាប់យុវជនយុវតីខ្មែរយើងក្នុងការទៅបន្តការសិក្សានៅបរទេសមានកាន់តែច្រើន ជាពិសេសតាមរយៈការដាក់ពាក្យអាហារូបករណ៍ជាដើម។ ប៉ុន្តែការទៅសិក្សានៅបរទេសទាមទារឲ្យសិស្សនិស្សិតមានសមត្ថភាព មិនថាលើភាសាបរទេសដូចជាភាសាអង់គ្លេស ជំនាញមូលដ្ឋានលើមុខវិជ្ជាដែលខ្លួនចង់សិក្សា និងបំនិនជីវិតផ្ទាល់ខ្លួនក្នុងការរៀនរស់នៅដោយខ្លួនឯងនោះទេ។ ដូច្នេះហើយទើប អ្នកនាង ហុង ចិន្តា នៃ VOA បានសម្ភាសន៍យុវតីខ្មែរដ៏ឆ្នើមមួយរូប គឺកញ្ញា ធន វិនពេជ្រម៉ូនីកា ដែលកញ្ញាទើបតែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Massachusetts ក្នុងទីក្រុង ឡូវែល សហរដ្ឋអាមេរិកនេះ ដើម្បីឲ្យកញ្ញាជួយចែករំលែកបទពិសោធន៍ជោគជ័យនៅក្នុងជីវិតសិក្សារបស់កញ្ញា៕...more12minPlay
May 17, 2018សភាអាមេរិកាំងស្នើច្បាប់ដាក់ទណ្ឌកម្មមន្ត្រីកម្ពុជា រីឯសង្គ្រោះជាតិសុំពលរដ្ឋកុំទៅបោះឆ្នោត - ឧសភា 17, 2018គណបក្សសង្គ្រោះជាតិបានអំពាវនាវឱ្យពលរដ្ឋកុំទៅបោះឆ្នោតនៅថ្ងៃទី២៩ខែកក្កដាខាងមុខ រីឯសមាជិកសភាសហរដ្ឋអាមេរិកចំនួន៦រូប បានស្នើសេចក្តីព្រាងច្បាប់ថ្មីមួយទៀតដែលមានឈ្មោះថា Cambodian Democracy Act of 2018 ឬ H.R. 5754 ដើម្បីដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជាណា ដែលវាយប្រហារលើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្នុងនោះមានការហាមឃាត់ទិដ្ឋាការមិនឱ្យចូលសហរដ្ឋអាមេរិក និងរឹតបន្តឹងសកម្មភាពពាណិជ្ជកម្មជាដើម។ លោក ម៉ែន គឹមសេងនៃ VOAបានសម្ភាសន៍លោកអេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ៕...more15minPlay
May 12, 2018សៀវភៅ «ប្រទេសកម្ពុជានឹងធ្វើឱ្យពិភពលោកស្ញប់ស្ញែងម្តងទៀត» បង្ហាញពីគោលនយោបាយដឹកនាំប្រទេសរបស់លោកសម រង្ស៊ី - ឧសភា 12, 2018លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ បានចេញផ្សាយសៀវភៅថ្មីមួយ បង្ហាញពីគោលនយោបាយគ្រប់គ្រងប្រទេស ក្រោយពីឈ្នះឆ្នោតឆ្នាំ២០១៨ និងចក្ខុវិស័យសម្រាប់ប្រទេសកម្ពុជារហូតដល់ឆ្នាំ ២០៥០។ សៀវភៅនេះមានចំណងជើងថា«ប្រទេសកម្ពុជានឹងធ្វើឱ្យពិភពលោកស្ញប់ស្ញែងម្តងទៀត/Cambodia Once Again Will Stun the World»។ លោក ម៉ែន គឹមសេង នៃ VOA បានសម្ភាសលោក សម រង្ស៊ីអំពី ខ្លឹមសារខ្លះនៃសៀវភៅនេះ៕...more25minPlay
May 09, 2018អតីតចៅក្រមសរសើរពីជោគជ័យសាលាក្តីបើទោះបីជាមតិនានារិះគន់ - ឧសភា 09, 2018លោក ម៉ាសែល ឡឺម៉ុង អតីតចៅក្រមស៊ើបអង្កេតនៅសាលាក្តីខ្មែរក្រហមបានចាត់ទុកថា កិច្ចការរបស់សាលាក្តីនេះ ទទួលបានជោគជ័យបើទោះបីជាមានការរិះគន់នានាពីក្រុមអ្នកស្រាវជ្រាវពីភាពយឺតយ៉ាវ និងការចូលជ្រៀតជ្រែកពីរដ្ឋាភិបាលកម្ពុជាក៏ដោយ។ យ៉ាងណាក៏ដោយ នៅក្នុងបទសម្ភាសជាមួយនឹងលោក ម៉ែន គឹមសេង នៃVOA នៅទីក្រុងប៉ារីសប្រទេសបារាំង កាលពីថ្ងៃទី១៧ខែមេសាលោកចៅក្រមឡឺម៉ុង បានបញ្ជាក់ថា បើលោកអាចរៀបចំសាលាក្តីដូចនេះឡើងវិញ គឺលោកពេញចិត្តនឹងយកប្រព័ន្ធយុត្តិធម៌បារាំងមកប្រើ ព្រោះវាមានប្រសិទ្ធភាពជាងប្រព័ន្ធចម្រុះបែបអង់គ្លេសដែលកំពុងប្រើនៅក្នុងតុលាការនាពេលបច្ចុប្បន្ននេះ៕...more14minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.