ការបង្កើតកម្មវិធីផ្សាយ “ដំណើរឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣” មានគោលបំណងផ្សព្វផ្សាយពីប្រវត្តិសាវតា ដំណើរការនៃការរៀបចំកិច្ចប្រជុំ ប្រទេសណាខ្លះនៅក្នុងទ្វីបអាស៊ី និងអឺរ៉ុបដែលជាដៃគូ របស់ ASEM កិច្ចសហប្រតិបត្តិការ និងសារៈប្រយោជន៍អ្វីខ្លះតាមរយៈការចូលជាសមាជិករបស់ ASEM។ ក្នុងកម្មវិធីផ្សាយ ក៏បានបង្ហាញសក្តានុពលទេសចរណ៍ ក៏ដូចជាវប្បធម៌របស់ប្រទេសដែលជាដៃគូរបស់ ASEM ផងដែរ។