ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិថ្ងៃនេះ គឺកញ្ញា សៀង សុខចេង ដែលបានបង្កើតវេបសាយ វប្បធម៌។ បើតាមកញ្ញា សៀង សុខចេង វប្បធម៌ គឺជាវេបសាយដែលបង្កើតឡើងក្នុងគោលដៅផ្ដល់ពុទ្ធិប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ ដើម្បីជំរុញឲ្យអ្នកអានចង់ចេះចង់ដឹង ចេះសំលៀងគំនិត និងបើកចិត្តទទួលយកមតិចម្រុះ។