ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ចៅសង្កាត់អូចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ត្រូវបានប្រកាសសុពលភាពជាចៅសង្កាត់អូចារថ្មី នៅព្រឹកថ្ងៃទី ៥ កក្កដា នេះ ដោយមានការចូលរួមអបអរសាទរពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ក្នុងនាមជាចៅសង្កាត់ថ្មី ក្នុងវ័យ៣១ឆ្នាំ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បានប្តេជ្ញាចិត្តថា នឹងបំរើ ប្រជាពលរដ្ឋនៅក្នុងសង្កាត់ ដោយមិនប្រកាន់និន្នាការគណបក្សនយោបាយនោះទេ។