របាំព្រះរាជទ្រព្យរឿងនាងវឌ្ឍនាទេវី នឹងចាប់សម្ដែងជូនទស្សនិកជននៅសាលមហោស្រពចតុមុខ ពីថ្ងៃសៅរ៍ស្អែកនេះរហូតដល់ថ្ងៃអាទិត្យ។ កញ្ញា សុខ ណាលីស និង លោក នួន ឆៃលត ដែលជានាដកនិងនាដកា បានឲ្យដឹងនៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្ដរជាតិថា អ្នករបាំទាំងអស់ នឹងរាំរបាំរឿងនាងវឌ្ឍនាទេវីនេះ តាមរបៀប «ភ្លូក»។ ជាចលនារាំតាំងពីឆ្នាំ ១៩០៦ ដែលសម្ដេចព្រះរាមបុប្ផាទេវី ស្រាវជ្រាវឡើងវិញ ហើយរៀបចំដំឡើងជារឿងមួយថ្មីដើម្បីជាចំណីចក្ខុរបស់ទស្សនិកជន។