RFI - ភ្ញៀវប្រចាំសប្តាហ៍

កញ្ញា​សុង ស្រី​លាភ​៖​ការ​គំរាម​កំហែង ​ការ​ចាប់ខ្លួន​​មិនមែន​ជា​​ឧបសគ្គ​​ដល់​​យុទ្ធនាការ​​ថ្ងៃ​​ចន្ទ​​ពណ៌​​ខ្មៅ​​ឡើយ​ - 09/01/2017


Listen Later

នៅថ្ងៃនេះ ក្រុម​អ្នកមាន​ជម្លោះដីធ្លី​នៅ​បឹងកក់​បានចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ឡើងវិញ ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក គ.ជ.ប​និង​សកម្មជន​ដីធ្លី​អ្នកស្រី​ទេព វ​ន្នី។ កញ្ញា​សុង ស្រី​លាភ តំណាង​អ្នកភូមិ​បឹងកក់​ដែលជា​ភ្ញៀវ​របស់​យើង​នៅ​រាត្រី​នេះ បាន​និយាយថា ការរៀបចំ​យុទ្ធនាការ​នេះ​ឡើងវិញ គឺ​ដោយសារតែ​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក និង​គ.ជ.ប​មិន​ត្រូវបាន​ដោះលែង​នៅ​ចុងឆ្នាំ២០១៦ដូច​ការលើកឡើង​រប​ស់លោ​កស ខេង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។ ជាមួយគ្នានេះ កញ្ញា​ក៏បាន​គូស​បញ្ជាក់ដែរថា ទោះ​រង​ការគំរាមកំហែង ឫ​ចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ​យ៉ាងណាក៏ដោយ ក៏​នេះ​មិនមែនជា​ឧបសគ្គ​ដល់​ការធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ឡើយ។
...more
View all episodesView all episodes
Download on the App Store

RFI - ភ្ញៀវប្រចាំសប្តាហ៍By