ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនៅថ្ងៃអង្គារទី១៨ កក្កដានេះគឺកញ្ញាសឹង សុផារី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ។ ឆ្លើយតបនឹងសំនួររបស់ សឿង ភារៈ កញ្ញាសឹង សុផារីលើកឡើងថារដ្ឋាភិបាលមិនអាចអន្តរាគមក្នុងរូបភាពយកលុយទៅទិញកសិផលដែលធ្លាក់ថ្លៃទេ ព្រោះរដ្ឋាភិបាលមិនអាចដើរតួជាវិស័យឯកជន ឬជាអ្នកទិញទេ។ កញ្ញាបន្ថែមថាក្នុងអំឡុងពេលនេះកម្ពុជានឹងជួបប្រទះបញ្ហាធ្លាក់ថ្លៃកសិផលដដែលៗទៀត ប៉ុន្តែមិនមែនមានន័យថារដ្ឋាភិបាលគ្មានលទ្ធភាពទប់ទល់ទេ។