ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និង ជាប្រធានគណបក្សយុវជនកម្ពុជា។ ជុំវិញករណីលោកយន្ត មីន អភិបាលខេត្តព្រះសីហនុលាលែងពីតំណែង លោកពេជ្រ ស្រស់ បានអះអាងថា ជាការសម្រេចចិត្តត្រឹមត្រូវក្នុងការទទួលខុសត្រូវចំពោះហេតុការណ៍បាក់រលំអាគារសម្លាប់មនុស្សនៅក្នុងខេត្តព្រះសីហនុ។ ជាមួយគ្នានេះ លោកពេជ្រ ស្រស់ ក៏បានលើកឡើងថា ករណីនេះ ក៏ជាគំរូមួយសម្រាប់អភិបាលខេត្ត ក្រុងផ្សេងទៀតផងដែរ។