ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅយប់នេះគឺលោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។ គណបក្សយុវជនកម្ពុជាបានរៀបចំបេក្ខជនក្រុមប្រឹក្សា ឃុំ សង្កាត់ បាន១៩ឃុំ នៅក្នុងខេត្តត្បូងឃ្មុំ។ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត គណបក្សយុវជនកម្ពុជាបានដាក់ចេញនូវគោលនយោបាយធំៗចំនួន៥ចំណុច ដែលសំដៅលើកកម្ពស់ជីវភាពប្រជាកសិករ។ បើតាមលោកពេជ្រ ស្រស់ ការបង្កើតគណបក្សយុវជនកម្ពុជានៅពេលនេះ គឺដើម្បីព្យាបាលដំបៅចាស់របស់អ្នកនយោបាយមុន។ ចំពោះលោកពេជ្រ ស្រស់ដំបៅចាស់ គឺសំដៅលើបញ្ហាដែលអ្នកនយោបាយមុនៗ មិនបានដោះស្រាយឲ្យកសិករ៕