លោកពេជ្រ ស្រស់ នៅថ្ងៃស្អែកនឹងយកញត្តិទៅដាក់នៅស្ថាប័នរដ្ឋ និងរដ្ឋសភា ដើម្បីស្វែងរកដំណោះស្រាយលើតម្លៃកសិផល និងតម្លៃប្រេងនៅកម្ពុជា។ ឆ្លើយទៅនឹងសំណួរវិទ្យុបារាំងលោក ពេជ្រ ស្រស់ ថា បើមានឆន្ទៈរដ្ឋាភិបាល នឹងដោះស្រាយតម្លៃសាំង និងកសិផលរបស់កសិករបាន។