RFI - ភ្ញៀវប្រចាំសប្តាហ៍

លោក ព្រាប កុល​៖ ​កម្ពុជា​មិន​ទាន់​បង្ហាញ​កំណែរ​ទម្រង់​ពិត​ប្រាកដដល់​អ្នក​ជំនាញ​ ​នៃ​ការ​ប្រឆាំង​អំពើ​ពុករលួយ​ - 25/01/2017


Listen Later

ភ្ញៀវ​​ប្រចាំ​ថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ ​RFI ​នៅ​​រាត្រី​​នេះ ​លោក ​ព្រាប ​កុល ​នាយក​​ប្រតិបត្តិ​​នៃ​​អង្គការ​​តម្លាភាព​​កម្ពុជា​។​
អង្គការ​​តម្លាភាព​​អន្តរជាតិ​​ដែល​មាន​​មូលដ្ឋាន​​នៅ​​ប្រទេស​​អាឡឺម៉ង់ ​នៅ​​ថ្ងៃទី​២៥ ​មករា​​នេះ ​បាន​ចេញ​​ផ្សាយ​​របាយការណ៍​​ប្រចាំឆ្នាំ​២០១៦ ​ស្តីពី ​ស​ន្ទ​ទស្សន៍​​នៃ​​អំពើពុករលួយ​​នៅ​ក្នុង​​ប្រទេស​​ចំនួន​១៧៦​ក្នុង​នោះ​​ក៏​មាន​​កម្ពុ​ជា​មួយ​​ដែរ​។ ​បើ​​ផ្អែក​​តាម​​របាយការណ៍​​នេះ ​បាន​ផ្តល់​​ពិន្ទុ​​ឲ្យ​​កម្ពុជា​​ក្នុង​ការ​​ប្រយុទ្ធ​​ប្រឆាំង​នឹង​​អំពើ​ពុករលួយ​​ត្រឹម​​ចំនួន​២១​ពិ​ន្ទ ​និង​​ស្ថិត​នៅ​ក្នុង​​លេខ​​រៀង​១៥៦​ក្នុង​ចំណោម​១៧៦​ប្រទេស​។ ​ពិន្ទុ​​នេះ​​មាន​ន័យ​ថា ​ស្ថានភាព​​ប្រយុទ្ធ​ប្រឆាំង​​អំពើ​ពុក​រលួយ​​នៅ​​កម្ពុជា​​រយៈពេល​៣​ឆ្នាំ​​ចុង​​ក្រោយ​នេះ ​មិន​ទាន់​​ល្អ​ប្រសើរ​​នៅ​ឡើយ​​ទេ​។ ​យ៉ាង​ណា​ក៏​ដោយ ​លោក ​ព្រាប កុល ​ដែល​ជា​​ភ្ញៀវ​​ប្រចាំ​ថ្ងៃ​​របស់​​យើង​​នៅ​ថ្ងៃ​នេះ ​ជឿ​ជាក់​ថា ​បើ​​រដ្ឋាភិបាល​​កម្ពុជា​​បាន​បង្ហាញ​​ការ​កែ​ទម្រង់​​ពិត​ប្រាកដ​​មួយ ​នោះ​​ពិន្ទុ​​របស់​​កម្ពុជា​​នឹង​​ល្អ​ប្រសើរ​​ជាង​​នេះ​។
...more
View all episodesView all episodes
Download on the App Store

RFI - ភ្ញៀវប្រចាំសប្តាហ៍By