នៅរសៀលថ្ងៃអាទិត្យនេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរសជនជាតិចិន៣នាក់ពីបទ «សម្អាតប្រាក់» ឬការលាងលុយកខ្វក់ តាមច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម។ លោក ព្រាប កុល ជានាយកអង្គការតម្លាភាពកម្ពុជា បានស្វាគមន៍ចំពោះវិធានការនេះដោយចាត់ទុកករណីនេះថាជាសញ្ញាដ៏គួរឲ្យព្រួយបារម្ភបំផុតមួយ សម្រាប់កម្ពុជាទាក់ទងទៅនៅវិសាលភាព និងលទ្ធភាពនៃការលាងលុយកក្វក់។ ក្រៅពីនោះ លោក ព្រាប កុល ក៏បានឆ្លៀតបកស្រាយផងដែរ ករណីដែលលោកទៅចូលរួមសមាជអ្នកប្រជាធិបតេយ្យនៅកូរ៉េកន្លងមក ។