ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក ព្រាប កុល នាយកអង្គការតម្លាភាពកម្ពុជា។ បើតាមលោក ព្រាប កុល កម្ពុជានៅតែមានអំពើពុករលួយខ្ពស់ បើធៀបនឹងប្រទេសនៅក្នុងតំបន់អាស៊ាន និងចំណាត់ថ្នាក់ទាបបំផុតទី៣ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការលើកឡើងរបស់លោក ព្រាប កុល បានធ្វើឡើង បន្ទាប់ពីអង្គការតម្លាភាពអន្តរជាតិ បានចេញផ្សាយរបាយការណ៍ ស្តីពី សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយនៅកម្ពុជា។ ក្នុងនោះ អំពើពុករលួយនៅកម្ពុជាក្នុងឆ្នាំ២០១៨ ស្ថិតនៅលេខរៀង ១៦១ ក្នុងចំណោមប្រទេស១៨០ ខណៈដែលកម្ពុជាបានធ្លាក់១ពិន្ទុ។ តើកត្តាអ្វីដែលបានទាញទម្លាក់ពិន្ទុនៃអំពើពុករលួយរបស់កម្ពុជានៅឆ្នាំ២០១៨ ឲ្យធ្លាក់ចុះ?