ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះគឺលោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា។ ក្នុងនាមអង្គការដែលតាមដានការបោះឆ្នោត លោក ព្រាប កុល សង្កេតឃើញថា ក្នុង«ថ្ងៃស» នេះ គ្មានសកម្មភាពឃោសនានៅតាមដងផ្លូវឬស្នាក់ការគណបក្សរំលោភលើបម្រាមរបស់ គជប ទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកកត់សម្គាល់ថា ការឃោសនានយោបាយក្នុង «ថ្ងៃស» នៅតែមានលើបណ្ដាញសង្គម។ ជាសកម្មភាពដែលច្បាប់មិនបានគ្របដណ្ដប់ ហើយថែមទាំងពិបាកគ្រប់គ្រងទៀតផង។