ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនារាត្រីនេះ គឺលោក ព្រំ សិលា ប្រធានថ្មីនៃសមាគមភាពយន្តកម្ពុជា។ នៅក្នុងបទសម្ភាសជាមួយ អ៊ឹម រចនា លោក ព្រំ សិលា បានលើកឡើងពីបញ្ហាប្រឈមនានា ដែលកំពុងគំរាមកំហែងវិស័យភាពយន្តនៅកម្ពុជា។ សម្រាប់លោក ព្រំ សិលា ប្រសិនបើអាចដោះស្រាយបញ្ហាប្រឈមអស់ទាំងនោះបាន ខ្សែភាពយន្តខ្មែរពិតជាអាចឈានទៅដល់ឆាកអន្ដរជាតិជាក់ជាពុំខាន។ តើបញ្ហាប្រឈមទាំងនោះមានអ្វីខ្លះ?