សម្រាប់ថ្ងៃទី២ នៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ! វិទ្យុបារាំង RFI យើង បានអញ្ជើញលោក លោក ចាន់ យេត ដើម្បីឲ្យនិយាយពីកម្មវិធីនយោបាយ និងគោលនយោបាយ របស់ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។ ក្នុងនាមជាប្រធានស្តីទីរបស់បក្ស, លោក ចាន់ យេត អះអាងថា បក្សរបស់លោកមានចំណុចប្លែកពីគេ នៅត្រង់យកផែនទីដាក់ជារូបសញ្ញាបក្ស និងមាននារីជាប្រធានបក្ស។ ហើយបើទោះបីមានឈ្មោះថា «សាធារណរដ្ឋ» ពិតមែន តែបក្សនេះ គោរពព្រះមហាក្សត្រ។