នៅរដូវប្រាំងឆ្នាំ២០១៩ នេះ អាកាសធាតុ នឹងឡើងកំដៅខ្លាំង រហូតដល់៤០ឬ៤២អង្សារសេ ដែលស្ថានភាពនេះ នឹងបង្កឲ្យមានភាពរាំងស្ងួត។ បន្ថែមពីសេចក្តីប្រកាសរបស់រដ្ឋាភិបាល កាលពីពេលកន្លងទៅនេះ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយម បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋ ថែរក្សាទឹកទុក និងប្រើប្រាស់ឲ្យចំគោលដៅ ខណៈតំបន់មួយចំនួននៅខេត្តបាត់ដំបង បានចាប់ផ្តើមប្រឈមនឹងភាពរាំងស្ងួតបណ្តើរៗហើយ។