RFI - ភ្ញៀវប្រចាំសប្តាហ៍

​លោក ឆាំង យុ៖ ពាន​រង្វាន់ Ramon Magsaysay គឺ​ជា​សាក្សី​ថា យុត្តិ​ធម៌ និង​ប្រវត្តិ​សាស្ត្រ​នៅ​តែ​មាន​ជីវិត​ - 28/09/2018


Listen Later

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក ឆាំង យុ នាយក​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា DC-Cam​។ លោក ឆាំង យុ អាយុ ៥៧ឆ្នាំ គឺ​ជា​ជន​រង​គ្រោះ​មួយ​រូប​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ដែល​បាន​ភៀស​ខ្លួន​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក និង​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ នៅ​ដើម​ទសវត្សរ៍ ១៩៩០ ហើយ​បាន​ដឹក​នាំ​មជ្ឈ​មណ្ឌល​ឯក​សារ​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥​មក​។ ថ្មីៗ​នេះ លោក គឺ​ជា​មនុស្ស​ដ៏​អស្ចារ្យ​ម្នាក់ ក្នុង​ចំណោម​៦​នាក់​មក​ពី​តំបន់​អាស៊ី ដែល​ទទួល​បាន​ពាន​រង្វាន់​ណូ​បែល​អាស៊ី ឆ្នាំ​២០១៨ ឬ ពាន​រង្វាន់ រ៉ាម៉ុន ម៉ាក្ស​សេយ៍​សេយ៍ ឆ្នាំ​២០១៨ ពី Ramon Magsaysay award Foundation នៃ​ប្រទេស​ហ្វីលីពីន​។ សម្រាប់​លោក ឆាំង យុ ការ​ទទួល​បាន​ពាន​រង្វាន់​ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៥៧ យក​តាម​ឈ្មោះ​អតីត​ប្រធានា​ធិបតី​ហ្វីលីពីន​នេះ គឺ​ជា​សាក្សី​ថ្មី​ដែល​ថា យុត្តិ​ធម៌ និង​ប្រវត្តិ​សាស្ត្រ​នៅ​តែ​មាន​ជីវិត​។
...more
View all episodesView all episodes
Download on the App Store

RFI - ភ្ញៀវប្រចាំសប្តាហ៍By