ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ នៅរាត្រីនេះ គឺលោក ច័ន្ទ សុផល ជានាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកវិភាគសេដ្ឋកិច្ច។ ក្នុងឱកាសចូលឆ្នាំចិន-វៀតណាម មានការលើកឡើងថាការចំណាយរបស់ប្រជាពលរដ្ឋខ្មែរសែស្រឡាយចិនមានការកើនឡើងច្រើនជាងឆ្នាំមុន។ ជុំវិញការលើកឡើងនេះលោកច័ន្ទ សុផលបានឲ្យដឹងថាការចំណាយច្រើនក្នុងឱកាសចូលឆ្នាំចិន ដោយសារការរីកចម្រើនរបស់ពលរដ្ឋនៅតាមទីក្រុង ជាពិសេសកូនចៅចិន ដែលភាគច្រើនជាពាណិជ្ជករ ហើយការកើនឡើងចំនួនពលរដ្ឋក៏ជាមូលហេតុមួយដែរ។