ការវិនិយោគផ្នែកអចលនទ្រព្យពីសំណាក់វិនិយោគចិន បានរីកសាយភាយទៅដល់បណ្ដាលខេត្តផ្សេងទៀត ក្រៅពីខេត្តព្រះសីហនុ ដូចជាខេត្តសៀមរាប និងបាត់ដំបងជាដើម។ ខណៈការវិនិយោគនេះផ្ដល់ផលចំណេញផ្នែកសេដ្ឋកិច្ច អ្នកជំនាញផ្នែកអចលនទ្រព្យបានរំឮករដ្ឋាភិបាលឲ្យការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះផលប៉ះពាល់ផ្នែកសង្គមផងដែរ។