នៅក្នុងថ្ងៃទី១៥នៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ វិទ្យុបារាំងអន្ដរជាតិសូមអញ្ជើញលោកអ្នកនាង ស្ដាប់បទសម្ភាសជាមួយ លោក ទេព ទ្រូ ដែលជាអនុប្រធានទី១នៃគណៈកម្មការនាយករបស់គណបក្សរស្មីខេមរា។ នៅក្នុងការបោះឆ្នោតជាតិអាណត្តិទី៦នេះ គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច ដាក់បេក្ខភាពចូលរួមប្រកួតប្រជែងនៅមណ្ឌលចំនួន៧។ តាមរយៈបទសម្ភាសជាមួយ RFI លោក ទេព ទ្រូ បានលើកឡើងថា នៅក្នុងការដឹកនាំប្រទេស គណបក្សរស្មីខេមរា ចង់លុបបំបាត់ឲ្យអស់វប្បធម៌អាង ហើយពង្រឹងនីតិរដ្ឋ។ សម្រាប់លោក ទេព ទ្រូ គឺមានការពង្រឹងនីតិរដ្ឋទេ ដែលអាចធ្វើឲ្យប្រទេសជាតិរីកចម្រើនពិតប្រាកដ។