ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកទុំ វីរ៉ា នាយកប្រតិបត្តិនៃអង្គការមនុស្សចាស់កម្ពុជា។ អង្គការមនុស្សចាស់កម្ពុជាកាលពីពេលថ្មីៗនេះ បានធ្វើការសិក្សាស្រាវជ្រាវពីតម្រូវការ និងបញ្ហាប្រឈមរបស់មនុស្សចាស់នៅក្នុងប្រទេសកម្ពុជា។ លោក ទុំ វីរ៉ា បានគូសបញ្ជាក់ថា កម្ពុជានៅមានកម្រិតទាបនៅឡើយក្នុងការថែទាំ និង យកចិត្តទុកដាក់លើមនុស្សចាស់។ លោកបន្តទៀតថា កម្ពុជាគួរចាប់ផ្តើមធ្វើដូចនៅប្រទេសភូមាចំពោះបញ្ហាមនុស្សចាស់នេះ។