គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប ទើបតែបានក្លាយជាសមាជិកពេញសិទ្ធិនៃសមាគមស្ថាប័នរៀបចំការបោះឆ្នោតពិភពលោកហៅកាត់ថា A-Web តាមរយៈកិច្ចប្រជុំនៅប្រទេសឥណ្ឌាពីថ្ងៃទី២ដល់ថ្ងៃទី៥ខែកញ្ញាម្សិលមិញ។ លោក ឌឹម សុវណ្ណរុំ ជាសមាជិក និងជាអ្នកនាំពាក្យគ.ជ.ប បានលើកឡើងថា ការដែលគ.ជ.ប របស់កម្ពុជា បានក្លាយជាសមាជិកពេញសិទ្ធិ របស់សមាគមA-Web មានន័យថា គ.ជ.ប មានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។