នៅព្រឹកថ្ងៃចន្ទទី៨ធ្នូ នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានរៀបចំពិធីចាប់ឆ្នោតកំណត់លេខរៀងគណបក្សនយោបាយដែលចូលរួមការបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃទី២៥កុម្ភៈឆ្នាំ២០១៨ខាងមុខនេះ។ ដូច្នេះភ្ញៀវប្រចាំថ្ងៃរបស់ វិទ្យុយើងនៅរាត្រីនេះ គឺលោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគណកម្មាធិការរៀប ចំការបោះឆ្នោត គជប។ ឆ្លើយនឹងសំណួររបស់វិទ្យុបារំាង លោក ឌឹម សុវណ្ណារុំបាន លើកឡើងថា ការចាប់ឆ្នោតកំណត់លេខរៀងគណបក្សនយោបាយ មានសារៈសំខាន់ ដើម្បីឱ្យប្រជាពលរដ្ឋបានស្គាល់ ងាយស្រួលគូស និង ជ្រើសរើសលេខរៀង គណបក្សដែលខ្លួនពេញចិត្ត។ ដោយឡែកចំពោះលេខរៀងដែលបាន ពីការចាប់ ឆ្នោតវិញ ត្រូវបាន ឌឹម សុវណ្ណារុំ ពន្យល់ថា៖ មិនមែនបក្សដែលចាប់ឆ្នោតបានលេខរៀងទី១ មិនមានន័យថាជាបក្សដែលរងចាំតែឈ្នះនោះទេ! គឺវាអាស្រ័យលើអង្គបោះឆ្នោតនោះទេ។