ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺ លោក ឯក សុវណ្ណា ជាសមាជិកគណៈកម្មការក្រុមស្នួលរបស់បណ្តាញសហគមន៍ព្រៃឡង់ប្រចាំខេត្តក្រចេះ។ បណ្តាញសហគមន៍ព្រៃឡង់ដែលបានចេញសេចក្តីថ្លែងការណ៍មួយដោយបារម្ភ ពីការកាប់ឈើក្នុងតំបន់ព្រៃឡង់ ថាមានការកើនឡើងយ៉ាងខ្លាំង ហើយអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធមានវិធានការជាបន្ទាន់។