RFI - ភ្ញៀវប្រចាំសប្តាហ៍

លោក គង់ មុនីកា៖ ការ​ចូល​រួម​ក្នុង​«កិច្ចពិគ្រោះ​និង​ផ្តល់​យោបល់​»ជាមួយ​បក្ស​កាន់អំណាច​ មិនមែន​ដើម្បី​តួនាទី​ ឬ​បុណ្យ​សក្តិ​ឡើយ​ - 21/08/2018


Listen Later

នាទី​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក គង់ ម៉ូនីកា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ​។ គណបក្ស​ឆន្ទៈ​ខ្មែរ គឺ​ជា​គណបក្ស​មួយ​ក្នុង​ចំណោម​គណបក្ស​១៦ ដែល​បាន​ឯកភាព​ នឹង​គំនិតផ្តួច​ផ្តើមបង្កើត «ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់» ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន។ ឆ្លើយ​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI លោក គង់ មុនីកា អះ​អាង​ថា ការ​ចូល​រួម​នៅ​ក្នុង​កិច្ចពិគ្រោះ និង​ផ្តល់​យោបល់នេះ ​គឺ​ជា​របៀប​ធ្វើការងារ​របស់​អ្នក​នយោបាយ​វ័យ​ក្មេង ដែល​សាកល្បង​ធ្វើការ​ជាមួយ​គណបក្ស​កាន់​អំណាច ​និង​គណបក្ស​តូចៗ​ផ្សេង​ទៀត​ដែល​មិន​បាន​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត ដើម្បី​ចូល​រួម​អភិវឌ្ឍ​ប្រទេស។ លោក សង្កត់​ធ្ងន់​ទៀត​ថា ការ​ចូល​រួម​ក្នុង«កិច្ច​ពិគ្រោះ​ និង​ផ្តល់​យោបល់​»ជាមួយ​បក្ស​កាន់អំណាច​នេះ​ទៀត​សោត មិន​មែន​ដើម្បី​តួនាទី ឬ​បុណ្យ​សក្តិ​ឡើយ​។
...more
View all episodesView all episodes
Download on the App Store

RFI - ភ្ញៀវប្រចាំសប្តាហ៍By