ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ។គណបក្សឆន្ទៈខ្មែរដែលបានធ្វើសមាជវិសមញ្ញមួយនៅព្រឹកមិញនេះដោយជ្រើសរើសលោក គង់ គាំ ជាឪពុករបស់ខ្លួន ឲ្យធ្វើជាប្រធានកិត្តិយសគណបក្សដែលទើបបង្កើតឡើងបានអាយុមួយខួបនេះ។ ហេតុអ្វីជ្រើសរើស លោក គង់ គាំ ជាអតីតទីប្រឹក្សាគណបក្សសង្គ្រោះជាតិ មកធ្វើជាប្រធានកិត្តិយសគណបក្សថ្មីនេះ ?