RFI - ភ្ញៀវប្រចាំសប្តាហ៍

​លោក គឹម សុខ៖ អ្វីៗ​ដែល​លោក សម រង្ស៊ី​ធ្វើ ​គឺ​ចង់​ឱ្យ​រាល់​ការ​ចរចា​ណា​មួយ​ត្រូវ​ភ្ជាប់​នូវ​រូប​លោក​ដែរ​ - 27/11/2019


Listen Later

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ គឺ​លោក​គឹម សុខ អ្នកវិភាគ​បញ្ហានយោបាយ និង​សង្គម​កម្ពុជា។ នៅ​រាត្រី​នេះ លោក​គឹម សុខ បាន​ចូលខ្លួន​មក​វិភាគ​ពី​ការលើកឡើង​របស់លោក​សម រង្ស៊ី ដែលថា បញ្ហានយោបាយ​កម្ពុជា​ជិត​ចូលដល់​ទីបញ្ចប់ និង ការប្រកាស​មិន​ចរចា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ សម្រាប់​លោក​គឹម សុខ បញ្ហានយោបាយ​កម្ពុជា​មិន​ងាយ​បញ្ចប់​ដូច​ការអះអាងរ​បស់​លោក​សម រង្ស៊ី​ឡើយ។ ជាមួយគ្នានេះ លោក​ក៏បាន​គូសបញ្ជាក់ថា ការប្រកាស​មិន​ចរចា​របស់លោក​សម រង្ស៊ី មិនមែន​មានន័យថា លោក​សម រង្ស៊ី ទាត់ចោល​ការសម្របសម្រួល​ខាង​នយោបាយ​ទេ។ ផ្ទុយទៅវិញ លោក​សម រង្ស៊ី ចង់​រំលេច​រំលឹក​ដល់​គ្រប់ភាគី​ទាំងអស់​ថា រាល់​ចរចា​សម្របសម្រួល​ណាមួយ គឺ​ត្រូវតែមាន​រូបលោក​ផងដែរ។
...more
View all episodesView all episodes
Download on the App Store

RFI - ភ្ញៀវប្រចាំសប្តាហ៍By